គណៈកម្មការសាលាដំបូងខេត្តកំពង់ឆ្នាំងបើកកញ្ចប់គ្រឿងញៀន១៨២កញ្ចប់ពិនិត្យដើម្បីត្រៀមដុតបំផ្លាញ

0

ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកញ្ចប់ គ្រឿងញៀនដើម្បីពិនិត្យចំនួន១៨២សំណុំរឿងស្មើរនិង១៨២សាលក្រម របស់សាលាដំបូងខេត្តកំពង់ឆ្នាំង រួមទាំងប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាដំបូងខេត្តកំពង់ឆ្នាំង ។

យោងតាមសេចក្តីសម្រេច ស្តីពីការបង្កើតកម្មការពិនិត្យ បើកកញ្ចប់គ្រឿងញៀន១៨២សំណុំរឿង ដែលបាន រឹបអូសពីជនសង្ស័យកន្លងមក ដើម្បីពិនិត្យគ្រឿងញៀនជាក់ស្តែង ត្រៀមដុតកំទេចនៅថ្ងៃខាងមុខ ក្នុងពិធី ពិនិត្យគ្រឿងញៀន នៅសាលាដំបូងខេត្តកំពង់ឆ្នាំង មានសមាសភាពចូលរួម លោក អ៉ិត សុធា ព្រះរាជអាជ្ញា ជាប្រធាន លោកតេង រតនា ប្រធានសាលាដំបូង អនុប្រធាន លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អនុប្រធាន រួមទាំងព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថចូលរួម។
លោក អ៉ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គ្រឿងញៀនទាំង ១៨២សំណុំរឿង គឺត្រូវបានសមត្ថកិច្ចរឹបអូសពីជនសង្ស័យ ដែលបានជួញដូរ និងចែចាយ និងប្រើប្រាស់គ្រឿងញៀន កន្លងមកនៅតាមបណ្តាស្រុក ក្រុងក្នុងខេត្តកំពង់ឆ្នាំង និងត្រូវបានរក្សាទុកនៅកន្លែងមានសុវត្តិភាព ហើយនិងត្រៀមធ្វើពិធីដុតបំផ្លាញនៅថ្ងៃខាងមុខនេះ។

លោក អ៉ិត សុធា ព្រះរាជអាជ្ញា បានកោតសរសើរចំពោះ កិច្ចសហការ និងការខិតខំប្រឹង របស់កម្លាំងស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង រួមទាំងប្រជាពលរដ្ឋល្អ ដែលបាន ចូលការពារទប់ស្កាត់ ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋាន ក៏ដូចជាការចូលរួម គោរពអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំនុច លុបបំបាត់ការប្រើប្រាស់ ជួញដូនិងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋាន ។
មជ្ឈដ្ឋានទូទៅ នៅក្នុងខេត្តកំពង់ឆ្នាំង បានកោតសរសើរចំពោះ ការដឹកនាំអនុវត្តច្បាប់ របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូង និងសាលាដំបូងខេត្តកំពង់ឆ្នាំង និងកងកម្លាំងស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលបានទប់ស្កាត់បទល្មើស ជាច្រើនករណី ធ្វើឲ្យបទល្មើសនានាមានការថយចុះគួរឲ្យកត់សម្គាល់ និងសូមជួយជាកម្លាំងចិត្តកម្លាំងកាយដើម្បីចូលរួមការពារសន្តិសុខ សុវត្តិភាពប្រជាពលរដ្ឋ ឲ្យរស់នៅបានសុខសាន្ត។
ដោយ ប៊ុន រដ្ឋា