សម្តេចតេជោ ហ៊ុន សែន ប្រគល់ផ្ទះចំនួន២ខ្នងគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាតស្រុកប្រាសាទបល្ល័ង្ក

ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ  សោម ស៊ុន ប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានចុះប្រគល់ខ្នងផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  និងសម្តេចកិតិបណ្ឌិត ប៊ុន រ៉ានី  ហ៊ុន សែន  តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅ​​ព្រឹកថ្ងៃទី២៥ ខែ មីថុនា ឆ្នាំ២០២០។

ឯកឧត្តមសោម ស៊ុន  ប្រធានបានបញ្ជាក់ ផ្ទះថ្មីដែលបានសាងសង់ជូនអតីតយុទ្ធជនទាំង០២ គ្រួសារនេះ   មានទំហំ៤ម៉ែត្រ x  ៦ម៉ែត្រ  ធ្វើអំពីសសរបេតុង ឆ្អឹងដែក  ជញ្ជាំងនិងដំបូលប្រក់សង័្កសី  រនាបក្រាលក្តារ   ជណ្ដើរកាច់សាងសង់ខ្ពស់ផុតពីដី  បានប្រគល់ខ្នងផ្ទះលើកទី ១៦២ ជូនអតីតយុទ្ធជន លោកតា ព្រុំ សុង អាយុ ៦៦ ឆ្នាំ និងលោក យាយអ៊ុន គត អាយុ ៥៤ ឆ្នាំ ដែលជាត្រូវជាឳពុកម្តាយរបស់អតីយុទ្ធជនពលី បច្ចុប្បន្នមានសមាជិកនៅក្នុងបន្ទុកគ្រួសារចំនួន ០៤ នាក់ រស់នៅភូមិបឹងពែរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលកូនមានកូនឈ្មោះសួន ចាន់ បានពលីជីវិតនៅក្នុងសមរភូមិផ្លូវជាតិលេខ៦២ ក្នុងឆ្នាំ១៩៩៥ ។

ចំណែកគ្រួសារទី២ គឺលោក  អនុ សេនីយ៍ទោ ពុយ វណ្ណៈ អាយុ៦៩ ឆ្នាំ បានទទួលផ្ទះថ្មី ដែលជាខ្នងផ្ទះទី ទី១៦៣ ជាអតីតមន្រ្តីនគរបាលនៃអធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក បានចូលនិវត្តន៍ក្នុងឆ្នាំ២០០៨ និងភរិយាឈ្មោះ ហុង គុណ អាយុ៦២ ឆ្នាំ មានក្រុមគ្រួសារក្នុងបន្ទុកចំនួន០៦ នាក់ ដែលរស់នៅក្នុងភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ក្នុងពិធីប្រគល់ផ្ទះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកអំណោយ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ ខ.ភ.ម មេបញ្ជាការកងទ័ពជើងគោក អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ក្នុង០១គ្រួសារទទួលបានអង្ករ៥០ គីឡូក្រាម មី០២ កេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ០២ យួរ និងថវិកាមួយចំនួនផងដែរ  ។

ក្នុងឱកាសនេះផងដែរឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ជូនដល់អតីតយុទ្ធជន  និងប្រជាជន ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរ និងយកចិត្តទុក្ខដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងប្រជាជនយើងនៅគ្រប់ពេលវេលា និងបានក្រើនរំឮកដល់បងប្អូន ប្រជាពលរដ្ឋ និងអតីតយុទ្ធជនត្រូវបន្តការប្រុងប្រយ័ត្ន ការពារនិងទប់ស្កាត់ការឆ្លងរីលរាលដាលពីជំងឺកូវីដ១៩ដោយ ត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ដោយ ប៊ុន រដ្ឋា