កំពង់ឆ្នាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអ.ហ.បានចុះបង្ក្រាបបានបន្តបន្ទាប់

កំពង់ឆ្នាំង៖ នៅវេលាម៉ោងប្រមាណ១៥:៣៥នាទី ថ្ងៃទី២៤.ខែមិថុនា.ឆ្នាំ២០២០កំលាំងការិយាល័យជំនាញនឹងកំលាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងកំពង់ឆ្នាំងចំនួន០៩នាក់ រថយន្ត០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាង លឿន សហការពន្លាតដែនដីសមត្ថកិច្ចជាមួយកងរាជអាវុធហត្ថខេត្តពោធិ៍សាត់នឹងមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានចុះ បង្ក្រាបបទល្មេីសចែកចាយនឹងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី។
??ធវេីការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់
១.ឈ្មោះទុយ.គឹមសឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិម៉ុងបារាំង ស/ងប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង(មុខរបរមិនពិតប្រាកដ)។
២.ឈ្មោះសុឹម.បូរីជលសារ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទី៣ ស/ងខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង(មុខរបរមិនពិតប្រាកដ)។
៣.ឈ្មោះម៉ៅ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្ទឹងតូច ស/ងឆ្លងកាត់ ក្រុង/ខេត្តពោធិ៍សាត់(មុខរបរមិនពិតប្រាកដ)។
៤.ឈ្មោះវ៉ាយ.វ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិមាន់ចែ ស/ងព្រៃញី ក្រុង/ខេត្តពោធិ៍សាត់(មុខរបរមិនពិតប្រាកដ)។
៥.ឈ្មោះផល្លា.ដារ៉ាសុវតី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិទី៣ ស/ងខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង(មុខរបរមិនពិតប្រាកដ)។
ជនសង្ស័យទាំង០៥នាក់នេះបានជួលបន្ទប់ផ្ទះសំណាក់ស្នាក់នៅភូមិប្រឡាយធំ ស/ងព្រៃញី ក្រុង/ខេត្តពោពិ៍សាត់ ដេីម្បីធ្វេីសកម្មភាពចែកចាយនឹងប្រេីប្រាស់នូវសារធាតុញៀន

??វត្ថុតាងចាប់យករួមមាន:
១.ម្សៅក្រាមព៌ណសថ្លា(ម៉ាទឹកកក)ចំនួន១៤កញ្ចប់តូច ទម្ងន់៩.៥៨ក្រាម(ថ្លឹងទាំងថង់វេចខ្ចប់)។
២.ម៉ូតូចំនួន០៣គ្រឿង។
៣.ទូរស័ព្ទដៃចំនួន០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ការិយាល័យជំនាញកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។