ចោរឆក់កាបូបអ្នកលក់កាហ្វេម្នាក់បានសម្រេចហេីយតែរត់មិនរួច

0

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌទួ​លគោក សហការជាមួយសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល ដេញចាប់ខ្លួនចោរឆក់កាបូបអ្នកលក់កាហ្វេម្នាក់បានសម្រេច ខណៈដែលព្យាយាមជិះគេចខ្លួនប៉ុន្ដែរត់មិនរួចពីសំណាញច្បាប់របស់សមត្ថកិច្ច ។

ហេតុការណ៍ខាងលើបានកើតឡើងនៅ​វេលាម៉ោង៣​ រសៀល​ថ្ងៃទី២៥​ ខែ​មិថុនា​ ឆ្នាំ២០២០​ នៅតាម​បណ្តោយផ្លូវលេខ​៥៩៨​ សង្កាត់​បឹងកក់​២​ ខណ្ឌ​ទួ​លគោក​ រាជធានី​ភ្នំពេញ​ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជន​សង្ស័យ​បានមកផឹកកាហ្វេនៅហាងរបស់នារីរងគ្រោះដែលមាន​អាស័យដ្ឋាន​ដូចខាងលើប្រហែលវេលាម៉ោង​១២ជាង​ បានផឹកអស់​កាហ្វេ៣កែវ លុះមកដល់ម៉ោង១៥និង០០រសៀល​ជនសង្ស័យបានឃើញម្ចាស់ហាងដើរទៅចូល​បន្ទប់ទឹក​នៅតែក្មួយ​ក៏បានហៅក្មួយម្ចាស់ហាងនោះគិត លុយកាហ្វេ រួចបាន​ឆ្លៀតឱកាស​លួចឆក់កាបូបហើយរត់ឡើងម៉ូតូគេចខ្លួនបាត់ស្រមោល ។

ប្រភពពីក្មួយស្រីម្ចាស់ហាងកាហ្វេបានប្រាប់ឲ្យដឹងថា​ បន្ទាប់ពីឆក់កាបូបបាន​សម្រេច​ ជនសង្ស័យ​បានរត់ឡើងម៉ូតូម៉ាក​ Version​ ពណ៌ខ្មៅ​ ដែលពាក់ស្លាក់លេខ​ភ្នំពេញ​1GJ-5494 ជិះទៅបាត់​ដោយខ្លួនជាស្រីខំចាប់ដែលតែមិនឈ្នះ ។

ក្រោយកើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បានប្រកាសគ្រប់បណ្តាខណ្ឌឲ្យជួយមើល​ ភិនភាគ​ជនសង្ស័យ​ដែលពាក់​អាវក្រហម​ និងខោជេីងខ្លីពណ៌ខ្មៅ​ ហេីយជិះម៉ូតូ Auto ពណ៌ខ្មៅផងដែរ មិនយូរប៉ុន្មាន​កម្លាំងរបស់​ព្រហ្មទណ្ឌ​កំរិតស្រាល​ បានឃើញនៅភិនភាគ​ខាងលើក៏បានឃាត់ខ្លួននៅទឹកដីមូលដ្ឋាន​ប៉ុស្តិ៍​មនោរម្យ​ ខណ្ឌ​៧មករា​ ហើយបាន​បញ្ចូនបន្តទៅទឹកដីកើតហេតុនៅ​ប៉ុស្តិ៍​នគរបាល​បឹងកក់២​ ខណ្ឌទួលគោក ។

បន្ទាប់ពីចាប់បាន​ជនសង្ស័យ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹងកក់២​ បាននាំជនរងគ្រោះ​មកដាក់ពាក្យ​បណ្តឹងនៅ​ប៉ុស្តិ៍​ ហើយឲ្យពិនិត្យ​មើលកាបូបរបស់ខ្លួនមានបាត់អីអត់​ តែតាមការបញ្ចាក់របស់​ជនរងគ្រោះ​ថា​ (អត់បាត់អីទេ​ក្នុងកាបូបមានលុយតែ​ម្ភៃមួយម៉ឺនជាងតែ​ប៉ុណ្ណោះ​)ហើយ​សមត្ថកិច្ច​បានរៀបឯកសារ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕