រថយន្ដ​វេអងបើកបុកបង្កាន់ដៃស្ពានជ្រុលចង្កូតក្រឡាប់ធ្លាប់ស្នាមភ្លោះ

0

ខេត្ត​កំពង់​ឆ្នាំង ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ មួយ​បាន​កើតឡើង​ ដោយ​សារ​ រថយន្តវេអង ដឹកដែកសសៃ បុកបង្លាន់ដៃ​ស្ពាន​ បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក់​ស្នាមភ្លោះ​ កាលពីវេលាម៉ោង 8.35នាទី ស្ថិត​នៅ​ចំណុច​ស្ពាន​ ក្នុង​ភូមិ​ក្រោយវត្ត ឃុំ​ខ្លុង​ពពក​ ស្រុក​ទឹកផុស​ខេត្ត កំពង់ ឆ្នាំង​ នៅ​ថ្ងៃ​ទី​25 ខែមិថុនា​ឆ្នាំ​2020។

តាម​ការ ឲ្យដឹង​ពី​សាក្សី​ ដែល​បានឃើញ​ហេតុការណ៍​ ខាងលើ​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​រថយន្ត​ ប្រភេទ​ វេអង ក្បាល​ស​ ដឹក​ដែកសរសៃ​ ពាក់ស្លាកលេខ ភ្នំពេញ​ 3E4613 របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន.D N បាន​បើក​បរ​តាមបណ្តោយលេខ51 ឆ្ពោះទៅខេត្តបាត់ដំបង លុះមកដល់កន្លែង កើតហេតុ​ទំនង​រវល់ប្រលែងគ្នា ធ្វើ​ឲ្យ​រថយន្ដ​បុកបង្លាន់ដៃ​ស្ពានហើយធ្លាក់ទៅម្ខាងថ្នល់ខូចខាតយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អ​ពុំមានអ្នកណាម្នាក់ ទទួល​រង​គ្រោះ​ថ្នាក់។
ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដោយ​ខ្លួន​ឯង​នេះ​ បើយោងតាមសភាពជាក់ស្តែង​ ក្រោយពីបានពិនិត្យយ៉ាងម៉ត់ចត់ គឺបន្ទាប់ពី រថយន្ដ​បុក​បង្កាន់ស្ពានហើយ រថយន្តជ្រុលធ្លាក់ទៅស្នាមភ្លោះ កង់ជុចដីបណ្តាលឲ្យផ្ទុះកង់តែម្តង​ ចំណែក​ការខូចខាតទ្រព្យសម្បត្តិសាធារណះ គឺបង្កាន់ដៃស្ពានមួយចំហ៊ាងរងការបាក់បែកទាំងស្រុង។
ក្រោយពីកើតហេតុណ៍ ចាប់ពីយប់ថ្ងៃទី 25​ រហូតដល់ព្រឹកថ្ងៃទី 26ខែមិថុនា ឆ្នាំ​២០២០​ គឺពុំទាន់ឃើញមាន សមត្ថកិច្ច​ជំនាញ​ នៃ មន្ទីរ​សាធារណការ​ខេត្តកំពង់ឆ្នាំង និងអាជ្ញាធរចុះមកពិនិត្យនិងវាយតំលៃនៃការខូចខាតនោះឡើយ៕