ឧត្តមសេនីយ៍ទោ សុខ សំណាង​ សំណេះសំណាល ណែនាំជំនាញដល់មន្រ្តីនគរបាល និងពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ

0

ខេត្តតាកែវ​៖ នាព្រឹក ទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត លោកឧត្តមសេនីយ៍ទោ សុខ សំណាង​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី​វរសេនីយ៍ឯក ជាស្នងការរង បានអញ្ជើញជួបសំណេះសំណាល ណែនាំជំនាញដល់មន្រ្តីនគរបាល និងពង្រឹងវិន័យលេខៈ០០៦ប.ប.ជ. របស់កងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត។
ថ្លែងក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានជម្រុញឲ្យលោកអធិការ អធិការរង និងមន្រ្តីក្រោមឱវាទទាំងអស់ត្រូវតែខិតខំបំពេញភារកិច្ចទៅតាមជំនាញដែលថ្នាក់លើប្រគល់ជូន ប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ចេញល្បាតចល័តជាប្រចាំ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា បន្តការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន​ ស្រាវជ្រាវរកមុខសញ្ញាជួញដូរ ប្រើប្រាស់ គ្រឿងញៀន ដើម្បីកាត់បន្ថយបទល្មើសអំពើលួច ឆក់ ប្លន់​​ ក្មេងទំនើង ក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ ​ឃុំ មានសុវត្ថិភាព និងការចុះអនុវត្តន៍រិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ថ្មី និងវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ COVID-19 ចូលរួមបង្ការទប់ស្កាត់​ការរីករាលដាល និងកាត់បន្ថយការឆ្លងជំងឺ COVID-19 សំដៅការពារដល់សុខមាលភាពមន្រ្តីនគរបាល ត្រូវធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនដោយលាងដៃដោយសាប៊ូ​ ឬទឹកអាល់កុល​ មុនចូលធ្វេីការផងដែរ៕