ប៉ាវចិននិងអាវុធហត្ថខេត្តកំពង់ឆ្នាំបានបំបែកករណីឃាដកម្មបិតមុខមួយបានយ៉ាងជោគជ័យ!

0

ខេត្ត​កំពង់ឆ្នាំង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ បំបែក​សំណុំរឿង​ឃាតកម្ម.ជាមេភូមិមានឈ្ញោះញ៉េបសុខុម​ ជា​ជនសង្ស័យ​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់​ កាលពីថ្ងៃទី 21 ខែមិថុនា​ឆ្នាំ​២០២០​ កន្លង​មក​ត្រូវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​តាមការបញ្ជាផ្ទាល់ដោយ លោកអ៉ិត សុធា​ ព្រះ​រាជអាជ្ញា អយ្យការ​អម សាលាដំបូង ខេត្ត​កំពង់​ឆ្នាំង​ ឃាត់បានហើយនៅថ្ងៃទី27 ខែមិថុនា​ឆ្នាំ​២០២០។

បុរសម្នាក់ជាមេភូមិ.ឈ្ញោះញ៉េបសុខុម.អាយុ៦៧ឆ្នាំ.រស់នៅភូមិក្រាំងកន្ទ្រោល.ឃុំពាម.ស្រុកសាមគ្គីមានជ័យ. ខេត្តកំពង់ឆ្នាំង​ ត្រូវ​បាន​ឃាត់ខ្លួន.ក្នុង​ករណី​សម្លាប់​ស្ត្រី​ម្នាក់​ជនរងគ្រោះឈ្មោះជា​ ថន.មានអាយុ៥៦ឆ្នាំ.មានទំនាក់ទនងស្នេហាលួចលាក់ជាមួយលោកមេភូមិឈ្មោះញ៉េប.សុខុម.ដែលជាជនដៃដល់​ មកដល់ពេលនេះសមត្ថកិច្ចខាងអាវុធ​ហត្ថបានបំបែកករណីនេះហើយ​ដោយមានការដឹកនាំនិងសម្រប​សម្រួល​យ៉ាងសកម្មពីតំណាងអយ្យការ សាលាដំបូង​ ខេត្ត​កំពង់​ឆ្នាំង។
យោង​តាម.ដំណើរ​រឿង.អង្គហេតុឃាតករ តែងតែមកលួចរួមរក្សជា​មួយគ្នារហូតតាំងពីឆ្នាំ២០១៥មកម្ល៉េះលុះមកដល់ថ្ងៃទី២១-០៦-២០២០វេលាម៉ោងប្រហែល១២ថ្ងៃត្រង់លោកមេភូមិដែលត្រូវជាបងថ្លៃជនរងគ្រោះក៏បានណាត់ដៃគូររបស់គាត់ធ្វើការរួមភេទទៀតនៅវាលស្រែឆ្ងាយពីភូមិដែលមានខ្ទមមួយដែលរបស់ជនរងគ្រោះតែងតែទៅស្នាក់នៅទីនោះ។

មេភូមិឈ្មោះញ៉េប សុខុម​ ជនសង្ស័យ​ បានសារភាពថាក្រោយពីពួកខ្លួនបានរួមភេទហើយខ្លួនបានស្លៀកពាក់រួចរាល់ហើយក៏បានទៅហៅជនរងគ្រោះងើបឡើងតែពេលនោះជនរងគ្រោះដូចជាអត់មានដង្ហើមខ្លួនក៏ធ្វើចលនាតែទីបផុតជនរគ្រោះបានដាច់ខ្យល់បាត់ទៅហើយ។

ជនសង្ស័យ​បាន​សារភាព​បន្ត​ថា​ពេល​ដឹង​ថា​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ ក៏ភ័យពេកក៏លើកសាកសពចេញពីវាលស្រែដែលកន្លែងរួមភេទមកចូលរោងរបស់ជនរងគ្រោះដែលនៅក្បែរនោះរួចយកភ្លើងដុតរោងនិងជនរងគ្រោះនៅទីនោះតែម្តង!រយះពេល៦ថ្ងៃទើបបំបែកករណីនេះបាន៕