ឯកឧត្តម សោម ស៊ុន ប្រចាំខែត្រួតពិនិត្យផែនការពង្រីកសមាជិកបក្សថ្មីតាមសន្ទស្សន៍ នៃផែនការនិង ប្រគល់កុំព្យូទ័រជូនគណៈកម្មាធិការ គណបក្សឃុំ

ខេត្តកំពង់ធំ៖  ឯកឧត្តម សោម  ស៊ុន សមាជិក អចិន្ដ្រៃយ៍ គណៈកម្មាធិការបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ធំ  ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង  បានដឹកនាំ បើកការប្រជុំជីវភាព ប្រចាំខែនិងត្រួតពិនិត្យ ផែនការពង្រីកសមាជិកបក្សថ្មី  តាមសន្ទស្សន៍ និងផែនការដែលបានកំណត់   ។

ឯកឧត្ដម សោម  ស៊ុន  ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា  ប្រគល់កុំព្យូទ័រយួរដៃ ចំនួនមួយ គ្រឿងជូនគណៈកម្មាធិការបក្សឃុំ  នៅ ព្រឹក ថ្ងៃទី ២៧  ខែ មិថុនា ឆ្នាំ ២០២០  នៅ វត្តបន្ទាយស្ទោង ឃុំ បន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ   ពិធីប្រជុំនេះ ក្រុមការងារថ្នាក់ខេត្ត  និងគណៈកម្មាធិការបក្សឃុំ  សាខាបក្សភូមិទាំង១៥  សរុបចំនួន៥២ នាក់ ។ 

លោកសូត្រ  អ៊ុល  ប្រធានគណបក្សឃុំ បានរាយការណ៍ ពីលទ្ធផល នៃការពង្រីកសមាជិកបក្សថ្មី ក្នុងខែ មិថុនា កន្លងទៅ   និងការគ្រប់គ្រង សមាជិកបក្សចាស់រួចមក  អង្គប្រជុំបានពិភាក្សាគ្នា ក៍បានពង្រឹងការងារ គ្រប់គ្រង ដែលមាននៅក្នុងបញ្ជីឲ្យបានម៉ត់ចត់  ត្រៀមរៀបចំលក្ខណៈសម្បត្តិ ចូលរួមប្រកួតប្រជែងក្នុងការ បោះឆ្នោតនៅពេលខាងមុខ។ 

ឯកឧត្តម សោម  ស៊ុន  បានថ្លែងនូវការកោតសសើរ  ក្រុមការងារថ្នាក់ខេត្ត  និងសាខាបក្សភូមិ នៅមូលដ្ឋាន បានសហការ គ្នា យ៉ាង ស្អិតរមួត ដើម្បី បំពេញភារកិច្ចដែលបានប្រគល់   និងបានណែនាំដល់ ក្រុមការងារ  និងថ្នាក់ដឹកនាំគណបក្ស នៅ មូលដ្ឋាន ត្រូវបន្ត សកម្មភាព បម្រើ ប្រជាពលរដ្ឋទូទៅ និងពិសេសប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយ សារ កូវីដ ១៩   ដែល ប្រមុខរាជរដ្ឋាភិបាល យើង  ដឹកនាំ ដោយ សម្តេច តេជោ ហ៊ុន  សែន  ប្រធាន គណបក្សប្រជាជនកម្ពុជា  បាន ទំលាក់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយ សារ កូវីដ ១៩  រួចហើយ    

ក្នុង ឱកាស នេះ ឯកឧត្ដម សោម  ស៊ុន  រួម ជាមួយ ក្រុម ការងារ បាន ប្រគល់ កុំ ព្យូទ័រ យួរ ដៃ ថ្មី ចំនួន មួយ គ្រឿង   ជូន ដល់ គណៈកម្មាធិការ គណបក្ស ប្រជាជន ឃុំ  សម្រាប់ ប្រើប្រាស់ បម្រើការ ងារ គណបក្ស ឃុំ  ផងដែរ