គណៈកម្មាធិការបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង និងក្រុមការងារបក្សប្រគេនទានវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា

កំពង់ធំ៖ ឯកឧត្តម សោម ស៊ុនសមាជិក អចិន្ដ្រៃយ៍ គណៈកម្មាធិការ បក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ
កនាំសហការី និង បាននាំយកនូវប្រេងម៉ាហ៊្សូត បច្ច័យនិងទេយ្យទាន ប្រគេនព្រះសង្ឃចំនួន១២ អង្គ ដែលគង់ចាំព្រះវស្សា នៅវត្តចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃអាទិត្យថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ ។

សម្រាប់ទេយ្យទាន ដែលគណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ ប្រគេន ព្រះសង្ឃមាន ទានវស្សាចំនួន មួយគូរ ប្រេងម៉ាហ៊្សូតចំនួន ៣០លីត្រ អង្ករចំនួន១០០ គីឡូក្រាម មីចំនួន៥ កេស ទឹកពិសារបរិសុទ្ធចំនួន៥កេស និង៥យួរ រួមទាំងបច្ច័យចំនួន ៦៤៥,០០០ រៀល ។

ឯកឧត្ដម សោម ស៊ុន បាន បញ្ជាក់ជូនព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទ ចំណុះជើងវត្តចំបក់ បញ្ញា អំពីការរីកចម្រើន លើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំ ប្រកបដោយកិតិបណ្ឌិត របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយឡែកចំពោះមុខ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ ដោះស្រាយជូនគ្រួសារ ប្រជាពលរដ្ឋក្រីក្រ ដែល រងផលប៉ះពាល់ដោយសារកូវីដ១៩ ដោយបានឧបត្ថម្ភជូនជាសាច់ ប្រាក់ សម្រាប់ប្រជាជនផងដែរ ។

ឯកឧត្ដម សោម ស៊ុន បាន ក្រើនរំលឹកដល់ព្រះសង្ឃ និងអាជ្ញាធរដែនដី ប្រជាពលរដ្ឋ យើងត្រូវបន្តការ ប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះការឆ្លងរីករាល ដាលមេរោគកូវីដ១៩ ដោយត្រូវអនុវត្តន៍ យ៉ាង ម៉ឺងម៉ាត់តាម សេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ។