សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤,០០០,០០០រៀល បាន ប្រគល់ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ចំនួន០១ គ្រួសារ នៅក្រុងកំពង់ឆ្នាំង។

កំពង់ឆ្នាំង៖ ថ្ងៃច័ន្ទ ៩កើតខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២:៣០នាទីល្ងាច សមាគមអតីតយុទ្ធជនកម្ពុជា កំពង់ឆ្នាំង ស្ថិតក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានអោយក្រុមការងារថ្នាក់ខេត្តដឹកនាំដោយលោក ចក់ កែវចំរើន ប្រធានបេឡាជាតិខេត្ត, លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត រួមជាមួយក្រុមការងារថ្នាក់ក្រុង បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លាន រៀល និងខិលិតរំលែកទុក្ខ រួមជាមួយអង្ករ ២បេ របស់ប្រធានសមាគមខេត្ត ជូនដល់ ៖

   លោកស្រី ហៀង សុផានី ត្រូវជាកូនរបស់សព សមាជិកអតីតយុទ្ធជនកម្ពុជា ឈ្មោះ ហេង ហៃ ជាជនពិការ ID

(HA79000080) ទទួលមរណភាពថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង ០៤:៣០នាទីរសៀល នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង 

ជាចុងបញ្ចប់ ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស សូមអោយសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជា ជារៀងរហូត និងសូមអរគុណដល់ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី , ឯកឧត្តអភិបាលខេត្ត,ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ។