ស្ត្រីកូនខ្ចីម្នាក់ គ្មានទឹកដោះ អោយកូនបៅ ត្រូវបាន កញ្ញា ង៉ោ លាងហេង អនុប្រធានយុវជនក្រុងប៉ោយប៉ែត ទទួលបន្ទុកកិច្ចការនារី និងជា ម្ចាស់ភោជនីដ្ឋាន មេម៉ូរី ការហ្វេ (MEMORY COFFEE) ផ្តល់អំណោយជូន

 ក្រុងប៉ោយប៉ែត  : ព្រឹកថ្ងៃ អង្គារ៍ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវ នឹងថ្ងៃទី៣០ខែ មិថុនាឆ្នាំ២០២០ នេះ កញ្ញា ង៉ោ លាង ហេង មន្ត្រីនៃសាលាខេត្តបន្ទាយមានជ័យ និងជាអនុប្រធាន យុវជនក្រុងប៉ោយប៉ែត ទទួលបន្ទុកកិច្ចការនារី  ហើយត្រូវ ជាកូនស្រីបង្កើត របស់ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  និង លោក ជំទាវ ណុប ណាវី  និងរួម ដំណើរជាមួយ លោក ហេង សុខហូន ប្រធានការិយាល័យ លទ្ធកម្មក្រុងប៉ោយប៉ែត ទៅ ផ្តល់ អំណោយ ជូនដល់ ស្ត្រី ម្នាក់ ដែលគ្មានទឹកដោះ អោយកូនបៅ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ អំណោយទាំង នោះ រួមមាន 

១_ អង្ករ១ការ៉ុង ៥០គីឡូក្រាម 

២_ សារ៉ុងចំនួន២ 

៣_ គ្រឿង ឧបភោគ បរិភោគកមួយចំនួន

  _ និងថវិកា ចំនួន ១០ម៉ុឺនរៀល បន្ថែមទៀត ។

ទោះបី ការបរិច្ចាក របស់ កញ្ញា ង៉ោ លាងហេង នេះ តិចតួចក្តី ក៍ អាចដោះទាល់បានមួយគ្រាៗដែរ  នេះជាទឹកចិត្ត ដ៍វិសេសវិសាលរបស់កញ្ញ ង៉ោ លាងហេង សំរាប់ ជូនបងប្អូន អុំ ពូ មា មីងដែលប្រជាពលរដ្ឋ ជួបនូវ ទុក្ខលំបាក   ។បញ្ជាក់ផងដែរថា កញ្ញា ង៉ោ លាងហេង និងក្រុមគ្រួសារដែលមាន ឯក ឧត្តម ង៉ោម៉េង ជ្រួន និងលោក ជំទាវ ណុបណាវី តែង តែធ្វើការបរិច្ចាកទាន ជួយដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា ជារៀងរាល់ឆ្នាំ ។ ក្នុងនោះផង ដែរ ស្ត្រីកូនខ្ចីដែលគ្មានទឹកដោះអោយកូនបៅ បានលើកដៃប្រណម ថ្លែង អំណរអគុណ ដល់ កញ្ញា ង៉ោ លាងហេង និងក្រុមគ្រួសារទាំងអស់ អោយជួបតែក្តីសុខសប្បាយ   និងជូនពរ ដល់ក្រុមគ្រួសារ របស់កញ្ញា ទទួលយកពរទាំង៤ប្រការគឺអាយុ វណ្ណ:សុខ:ពល:កុំបីឃ្លៀងឃ្លាតឡើយ ។