ថ្មីទៀតហើយៗ អារ.កទៀតហើយៗ ជនជាតិចិន នៅព្រំដែនកម្ពុជា.ថៃ

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានករណីអត្តឃាតអារ.កដែលបង្កឡើងដោយជនជាតិចិន រហូតមកដល់ម៉ោងនេះគេមិនទាន់ដឹងអំពីមូលហេតុនៅឡើយនោះទេ ខណៈជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ។

  ហេតុការណ៍ធ្វើអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅកន្លែងស្នាក់របស់ជនជាតិចិន ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះឈ្មោះ Yao XiaoDong ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិក អនឡាញ បច្ចុប្បន្ន ស្នាក់ភូមិ.ឃុំកើតហេតុ ។

ជនរងគ្រោះជនជាតិចិនបានយកផ្លែឡាមកោពុកមាត់អារ.ក រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅខេត្តត្រាត ប្រទេសថៃ ករណីធ្វើអត្តឃាតមិនបានសម្រេចខាងលើ គេមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ រងចាំជនរងរបួសត្រឡប់មកពីមន្ទីរពេទ្យ ៕