បុរសលក់ទាខ្វៃម្នាក់បានស្លាប់ភ្លាម់ៗនៅហ្នឹងកន្លែងដោយសារថយន្តសាំយ៉ុងបុក

0

សៀមរាប៖ បុរសម្នាក់រុញរទេះលក់ទាខ្វៃឆ្លងផ្លូវត្រូវរថយន្តសាំយ៉ុងបុកបណ្តាលអោយស្លាប់ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០០ និង១០នាទីត្រង់ចំណុច មុខផ្សារពួកចន្លោះគីឡូ ម៉ែត្រលេខ328 និង 329ភូមិគោកស្រុកឃុំពួក ស្រុកពួក លើផ្លូវជាតិលេខ៦។
លោកវរសេនីយឯក ទេព ពុំសែន បានដឹងថា រថយន្តបង្ក ម៉ាកសាំយ៉ុងពណ៌លឿង ស្លាកលេខភ្នំពេញ២AB – ២២៤៨ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីលិចទៅកើត បានបុកអ្នករុញរទេះលក់ទាខ្វៃឆ្លងផ្លូវពីជើងទៅត្បូង ជនរងគ្រោះ ឈ្មោះ ស៊ឹម សុធា ភេទប្រុសអាយុ៤៨ឆ្នាំ នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បណ្តាលឲ្យស្លាប់ ក្នុងនោះខូចខាត រថយន្តស្រាល និង ខូចខាតរទេះរុញលក់ទាខ្វៃ១គ្រឿងធ្ងន់។
លោកបន្តថា មូលហេតុរថយន្តបើកបរល្បឿនលឿន ក្រោយពេលកើតហេតុ អ្នកបើករថយន្តបានព្យាយាមគេចខ្លួនទៅទិសខាងកើត តាមផ្លូវជាតិលេខ៦ ប៉ុន្តែត្រូវកម្លាំងជំនាញ សហការជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និង ការិយាល័យអន្តរាគមន៍ តាមឃាត់បាន តែរថយន្តនៅក្នុងក្រុងសៀមរាបតែម្តងចំណែកអ្នកបើកបរ គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នវត្ថុតាងពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ។ ដោយឡែកសាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕