ឯកឧត្តមសោមស៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង ដឹកនាំសហការី នាំយកទានព្រះវស្សាប្រគេនព្រះសង្ឃ ២ វត្ត

0

ខេត្តកំពង់ធំ ឯកឧត្តមសោម ស៊ុន អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានដឹកនាំសហការី នាំយកទានព្រះវស្សា រួមទាំងទ័យទាន និងទ័យវត្ថុ ប្រគេន ព្រះសង្ឃ គង់ចាំព្រះវស្សា ចំនួនពីរវត្តក្នុងឃុំបន្ទាយស្ទោង។

ទៀន​ព្រះវស្សា​ចំនួន​ ២ គូរ​ និងប្រេង​ម៉ហ៊្សូតចំនួន​ ៦០​ លីត្រ​ រួមទាំងភេសជ្ជៈ​ចំនួន​ ១៦​ កេស​ អង្ករ​ចំនួន​១០០​ គីឡូក្រាម​ មីចំនួន​១០​ កេស​ ទឹក​ត្រី​ ទឹក​សុីអុីវ​ចំនូន​៤​យួរ​ និង​បច្ច័យ​មួយ​ចំនួន​ ១,២១២,០០០​រៀល​ត្រូវ​បាន​ក្រុម​ការងារ​ចុះជួយមូលដ្ឋាន​ឃុំ​បន្ទាយ​ស្ទោង​ បានប្រគេន​ព្រះសង្ឃ​ចំនួន​២​វត្ត​ គឺ​វត្ត​ពោធិ​រោង​ និង​វត្ត​ស្រះក្នុង ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ទី​០៦​ខែ​កក្កដា​ ឆ្នាំ​២០២០​ស្ថិត​នៅ​វត្ត​ពោធិ​រោង​ ក្នុង​ភូមិ​ឈើទាល​ ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ ។


ឯកឧត្តមសោម ស៊ុន ប្រធានក្រុមការងារ បានមានប្រសាសន៍ថា ឃុំបន្ទាយស្ទោង មានចំនួន ៥ វត្ត ហើយថ្ងៃនេះ បាននាំយកទៀនព្រះវស្សា រួមទាំងទ័យ្យវត្ថុប្រគេន ដល់ព្រះសង្ឃ ចំនួនពីរវត្ត ដែលជាវត្តចុងក្រោយ ដើម្បីផ្គត់ផ្គង់ ដល់ព្រះសង្ឃ ក្នុងអំឡុងព្រះសង្ឃគង់ចាំព្រះវស្សា។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមសោម ស៊ុន បានមានប្រសាសន៍ថា ក្រុមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន បានគិតគូរជាខ្លាំង ចំពោះជីវភាពរស់នៅ របស់​ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយ​បាន​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ដល់​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​រងផលប៉ះពាល់​ដោយ​សារ​កូវីដ​១៩​ ។

ឯកឧត្តមសោម ស៊ុន បានធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្ទោង ក៏ដូចជា​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ ចូលរួម ការពារទប់ស្កាត់ ការរីករាលដាល មេរោគកូវីត១៩ ដោយអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀស ការឆ្លងជំងឺ ដ៏កាចសាហាវនេះ ខណៈ​ពេលពិភពលោក កំពុងតែប្រឈមយ៉ាងខ្លាំង ចំពោះមេរោគ covid-១៩ ៕