មន្ទីរកសិកម្មខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកថវិកា ៦លានរៀល ផ្ដល់ជូន ក្រុមគ្រួសារសព លោក ហ៊ុន គឹមអេង

0

ខេត្តកំពង់ធំ លោកបៀង គង់ អនុប្រធានមន្ទីរកសិកម្ម តំណាង​ លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ ខេត្តកំពង់ធំ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ អាំ ប៊ុន​ថា នាយរង ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​លោក​កង សាអុំ ជំនួយ​ការ​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ បាន​
នាំយកថវិកា ចំនួន ៦លានរៀល ប្រគល់​ជូនគ្រួសារសព លោក​ ហ៊ុន គឹមអេង អតីត​អនុប្រធាន​ការិយាល័យ​ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត​កំពង់ធំ​ ដែល​បាន​ទទួល​មរណភាព​កន្លង​មក ពិធីនេះ ត្រូវបានធ្វើឡើង នៅរសៀល ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០។

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បាន​ចេញ​ សាររំលែកទុក្ខ អំពីដំណឹងមរណភាពរបស់លោកហ៊ុន គឹមអេង អនុប្រធានការិយាល័យនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ និង​មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានសម្ដែងនូវការសោកស្ដាយ ចូល រួមរំលែកទុក្ខជាមួយនិងគ្រួសារសពដែលបានបាត់បង់អតីតថ្នាក់ដឹកនាំមួយរូបធ្លាប់បំរើការងាររដ្ឋកន្លងមកដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនជំនាន់ ក៏ដូចជាបាត់បង់មនុស្សជាទីស្រឡាញ់និងអ្នកមានគុណប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពនិងស្រឡាញ់ ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃមន្ទីរកសិកម្មខេត្តកំពង់ធំ សូមសម្ដែងនូវ ការសោកស្ដាយ អាឡោះអាល័យក្រៃ
លែង។

លោកបៀង គង់ អនុប្រធានមន្ទីរកសិកម្ម រួមជាមួយនឹងក្រុមការងារ បានផ្តល់ថវិការ៦ លានរៀលជូនគ្រួសារសពលោកហ៊ុន គឹមអេង ស្ថិតនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។
ក្រុមគ្រួសារសពរបស់លោកហ៊ុន គឹមអេង បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោកប៉ែនវណ្ណរិទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ រួមទាំងក្រុមការងារដែលបានជួយឧបត្ថម្ភថវិកា ដល់គ្រួសារនាងខ្ញុំ សូមគោរព​ជូនពរប្រកបកិច្ចការបានសម្រេចជោគជ័យគ្រប់ទិសទី ក្នុង​កិច្ច​ការបំរើជាតិ និងប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។
ដោយ​ប៊ុន​រដ្ឋា​