មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រគេនស៊ីម៉ង់តិ៍ និងបច្ច័យជូន វត្តព្រែក ស្រុកប្រាសាទសំបូរ

0

ខេត្ត​កំពង់ធំ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកពង់ធំ បានដឹកនាំសហការី នាំយកនូវស៊ីម៉ង់តិ៍ ចំនួនមួយតោន និងថវិការមួយចំនួនទៅប្រគេនព្រះសង្ឃនិង គណៈកម្មការអាចារ្យវត្តព្រែក សម្រាប់កសាងសមិទ្ធផលនានា នៅក្នុងវត្តតាមការបិណ្ឌ បាតរបស់ព្រះគ្រូ ព្រះចៅ អធិការវត្តព្រែក ស្ថិតនៅភូមិព្រែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៩ ខែ កក្តដា ឆ្នាំ២០២០។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងបញ្ជាក់ថា ៖ស៊ីម៉ង់តិ៍ និងបច្ច័យទាំងអស់នេះ គឺបានមកពីការជួយ ឧបត្ថម្ភ របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ដែលបានផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ចាត់ចែងប្រើប្រាស់ ក្នុងអង្គភាព​ និង​សម្រាប់​ជួយ ឧបត្ថម្ភបម្រើដល់សង្គមជាតិ និងវិស័យព្រះពុទ្ធសាសនាផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន ជម្រាប​ជូនបងប្អូនប្រជាពលរដ្ឋ និងព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អំពីការឆ្លងរីករាលដាលមេរោគកូវីដ១៩ នៅលើ ពិភពលោកយើង ដែលមកទល់ពេលនេះមានការឆ្លងកើនឡើងដល់១២លាននាក់ហើយ និងមនុស្សជាង ៥៥ម៉ឺន នាក់បានទទួលមរណៈភាពដោយសារមេរោគកូវីដ១៩ ។
ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តមាន ការប្រុង ប្រយ័ត្នខ្ពង់ក្នុងការការពារខ្លួនត្រូវនៅឲ្យឆ្ងាយពីគ្នា ដោយអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។
ព្រះសង្ឃ ពុទ្ធបរិស័ទ និងគណៈកម្មការអាចារ្យវត្តបឹងជាស្សី ហៅវត្តព្រែក មានសេចក្តីត្រេកអរយ៉ាងខ្លាំង និងសូម គោរពថ្លែងអណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងក្រុមការងារដែល បានជួយឧត្ថម្ភស៊ីម៉ង់តិ៍ និងបច្ច័យជួយដល់ការកសាងសមិទ្ធផលនានានៅក្នុងវត្តយើងនេះ ។ដោយ​ប៊ុន​រដ្ឋា​