កូនឈើបួនប្រភេទចំនួន២០០០ដើមត្រូវបានដាំស្ដារឡេីងវិញក្នុងតំបន់ព្រៃលិចទឹក

0

សៀមរាប: ក្នុងឱកាបុណ្យរុក្ខទិវាអន្តរ:ជជាតិឆ្នាំ នៅស្រុកជីក្រែងនាថ្ងៃទី១០ ខែកក្តដា ២០២០មានដាំស្តារកូនឈេីនៅតំបន់ព្រៃលិចទឹកមួយកន្លែងក្រោមការអធិបតេយ្យភាពឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប តំណាងអោយឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប។អ្នកចូលរួមមានលោកពៅប៊ុនធឿនអភិបាលនៃគណះអភិបាលស្រុកជីក្រែង​លោកម៉ូវជាអភិបាលស្រុកជីក្រែងទទួលបន្ទុកបឹងទន្លេសាបភូមិសាស្រ្តស្រុកជីក្រែងលោកលាភធាងនាយសង្កាត់រដ្ឋបាលជលលផលអន្លង់សំណរនិងលោកសិុនគគ៉ប្រធានបរិស្ថានស្នាក់ការទំនប់សួង។ព្រមទាំងព្រះសង្ឈមន្ត្រីរាជកាលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាសហគមន៍ក្នុស្រុកជីក្រែងសរុប៣១៧3នាក់។ដាំស្ដារកូនឈេីប្រភេទកូនដេីមតាសែងកូនផ្ទោលកូនរាំងកូនតាអួរកូនត្រស់កូនកំភ្នែងសរុប២០០០ដេីម។ដាំនៅចំណុចថ្នល់អង្គកៅក្នុងអាងស្តុកទឹកលោកនួននឿមភូមិព្រែកអង្គរថ្មីឃុំអន្លង់សំណរស្រុកជីក្រែង។អ្នកឈូសឆាយបំផ្លាញព្រៃលិចទឹកនៅចំណុចនេះឈ្មោះនួននឿមបច្ចុប្បន្នរស់នៅភូមិស្រម៉ឃុំជីក្រែងស្រុជីក្រែង។ស្របពេលនេះដែរឯឧត្តមនាក់ណេរ៉ុនអភិបាលរងខេត្តសៀមរាបមានប្រសាសន៍ទៅកាន់ក្រុមការងារថាអោយចេះស្រលាញ់ព្រៃឈេីព្រោះព្រៃឈេីមានសារះសំខាន់ណាស់ចំពោះពិភពលោកវាគឺជឱសុទ្ធវាគឺជាវ៉ារីចំរុះពិភពលោកមានការប្រែប្រួលអាកាសធតុព្រោះគ្មានព្រៃឈេី។រីឯលោកពៅប៊ុនធឿនអភិបាលនៃគណៈអភិបាលស្រុកជីក្រែងមានប្រសាសន៍ថាលោកនឹងពង្រឺងគណៈបញ្ជាការឯកភាពស្រុកជីក្រែងមានផែនការក្តៅចំពោះអ្នកបំផ្លាញព្រៃលិចទឹកសូមប្រជាពលរដ្ឋចេះស្រលាញ់ព្រៃលិចទឹកទាំងអស់គ្នា។លោកម៉ូវជានិងលោកលាភធាងអ្នកសកម្មខាងប្រម៉ាញ់ជនល្មេីសបំផ្លាញព្រៃលិចទឹកថាពួកលោកនឹងប្រឹងប្រែស្រាវជាវរកជនល្មេីសដេីម្បីធ្វេីសាវ្តាជាតិបញ្ជូនទៅតុលាកាដេីម្បីដាក់ទោសជនល្មេីសទៅតាមផ្លូវច្បាប់។

ក្នុងករណីនេះប្រជាសហគមន៍អប់អរសាទរចំពោះការដាំស្តារកូនឈេីឡេីងវិញនិងសំនោមពរអោយមន្ត្រីមានសមត្ថកិច្ចស្រាវជ្រាវរកជនល្មេីសដេីម្បីធ្វេីសាវ្តាជាតិបញ្ជូនទៅតុលាកានិងដកដីទាំងនោះទុកជាសម្បត្តិរដ្ឋវិញ៕ ដោយអ៊ុកផ្លុង