ជនជាតិឡាវពីរនាក់ទៀតហើយ ត្រូវបានចាប់ខ្លួននៅភាគឥសាន្តប្រទេសកម្ពុជា ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ក្បែរព្រំដែនប្រទេសឡាវ

0

ខេត្តស្ទឹងត្រែង៖ ប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នា
យករងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងម
ហាផ្ទៃ សហការជាមួយកម្លាំងនគរបាលច្រកទ្វារព្រំដែន(BLO) ធ្វើការក្រសោបបានជនជាតិឡាវពីរនាក់ ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងភូមិសាស្រ្ត នៃស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្បែរព្រំដែនប្រទេសឡាវ នាល្ងាចថ្ងៃ
ទី១១ ខែកក្កដា ឆ្នាំ២០២០នេះ វេលាម៉ោង១៥ និង២២នាទី ។

សមត្ថកិច្ចបានបញ្ជាក់ថា:ជនសង្ស័យជនជាតិឡាវដែលបានចាប់ខ្លួននេះទី១ឈ្មោះស៊ូ បាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិណាសែងខាំ ស្រុកសៃ ខេត្តឧត្តមសៃ។និងទី២ឈ្មោះ ចាន់ ឌី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិភៀងញ៉ ស្រុកសៃ ខេត្តឧត្តមសៃ ។ រីឯវត្ថុតាងបទល្មើសគ្រឿងញៀនដែលបង្រ្កាបនិងដកហូតនេះ មានចំនួន៦កញ្ចប់ធំ សុទ្ធតែជាប្រភេទមេតំហ្វេតាមីន ម្សៅថ្លាស ។

បន្ទាប់ពីចាប់ខ្លួនជនជាតិឡាវទាំងពីរនាក់រួមជាមួយគ្រឿងញៀនបានហើយនោះ កម្លាំងសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យពីព្រំដែនកម្ពុជា-ឡាវមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទាំងយប់ភ្លាមៗផងដែរ ក៏នឹងបានធ្វើការពិសោធន៍រកប្រ
ភេទសារធាតុញៀនទាំងនោះផងដែរ ដើម្បីកសាងសំណុំឯកសារបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមនិតិវិធីច្បាប់ ៕