ឈ្មួញឈើដុះស្លែរឈ្មោះជឿង ថេងដែលជាមន្ត្រីយោធា ម្នាក់ពិតជាល្បីពូកែខាងដឹកជញ្ជូនឈើនៅក្នុងខេត្តកំពង់ស្ពឺVIDEO

ខេត្តកំពង់ស្ពឺ ÷ឈ្មោះជឿង ថេងដែលជាមន្ត្រីយោធាម្នាក់តែងតែយកអំណាចនឹងបុណ្យស័កមកដឹកឈើគ្មានច្បាប់អនុញ្ញាតិនោះទេ ហើយក៏ធ្លាប់ត្រូវសមត្ថកិច្ច បានធ្វើការបង្ក្រាបជាច្រើនដងរួចមកហើយក៌នៅតែអាចយករួចខ្លួនដ៏ដែល និងហ៊ានបន្តរកស៊ីដឹកជញ្ជូនឈើ ផ្គើនសមត្ដកិច្ចបានរហូត ប៉ុន្មានថ្ងៃមុននោះត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបានម្តងរួចមកហើយ នៅទីតាំងដីចម្ការឬស្សី ហើយក៏មានផ្ទុះ
អាវុធជាច្រើនគ្រាប់ផងដែរដោយយកបានតែឈើប៉ុន្មានដុំប៉ុណ្ណោះ រីឯកុងទីន័រវិញនោះត្រូវបានជំលៀសចេញបាត់ស្រម៉ោល។

ប្រភពបានបន្តថា កាលពេលថ្មីៗកន្លងទៅនោះនាថ្ងៃទី 10 ខែកក្កដាឆ្នាំ 2020 លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដកំពង់ស្ពឺ បានដឹកនាំកំលាំងសមត្ថកិច្ច ចុះចាក់សោររបង របស់លោកជឿង ថេង រូបនេះ ពាក់ពន្ធ័ និងរឿងផ្ទុះអាវុធជាច្រើនគ្រាប់ និង មុខជំនួញឈើដ៏ធំរបស់គាត់ផងដែរ តែលោកជឿង ថេង នៅតែមិនមានអ្វីកើតឡើង រិតតែហ៊ានពង្រីកមុខរបរដឹកជញ្ជូនឈើរបស់ខ្លួនកាន់តែធំកាន់តែខ្លាំងបន្ថែមទៀត ។

តាមប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាប សូមមិនបញ្ចេញឈ្មោះ បានបង្ហើបអោយដឹងថាឈ្មោះជឿង ថេងនេះជាមន្ត្រីយោធាយុទ្ធភូមិភាគទី៣ ដែលជាឈ្មួញឈើដ៏មហិមា ឈ្មួញឈើរូបនេះកន្លងមកធ្លាប់ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ហើយក៏ត្រូវបានតុលាការ ធ្វើការចោទប្រកាន់ ដាក់ពន្ធធានាគា បានមួយរយៈ ដោយសារតែរឿងជំនួញឈើ និងដឹកឈើធ្វើអោយបាក់ស្ពានរបស់រដ្ឋផងដែរ។

ជាក់ស្តែង នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ កម្លាំងអធិការ នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដឹកនាំដោយ លោក ប៊ុត ប៊ុនធឿន និងលោកវីរៈសេនីយ៍ឯកម៉ួន លាងនាយការិយាល័យសន្តិសុខនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ។ក្រោមការចង្អុលបង្ហាញពី លោកសំសាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានបញ្ជាឲ្យកម្លាំងចុះបង្ក្រាបបទល្មើសជាក់ស្តែងនៅ ត្រង់ចំណុចចំការស្វាយចន្ទី ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ៥៤_៥៥កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានរុករកកន្លែងស្តុក
ឈើមួយកន្លែង ដែលស្ថិតនៅភូមិឃុំកើតហេតុខាងលើដែលឈ្មួញកំពង់លើកត្រៀមដឹកជញ្ជូនតាមរថយន្តវ៉េអងកុងត័រន័របំណងយកចេញទៅក្រៅដោយសារមានការយកចិត្តទុកដាក់របស់លោកប៊ុតប៊ុនធឿនបានដាក់ភ្នាក់ងារសម្ងាត់តាមប្រម៉ាញ់ទើបឈានដល់ការទប់ស្កាត់សកម្មភាពបែបនេះបាន ។

ក្រោយពីរកម្លាំងភ្នាក់ងារបានផ្តល់ពត៌មានអោយភ្លាមៗ កម្លាំងបានធ្វើការលោមព័ន្ធទីតាំងកំពុងប្រព្រឹត្តបទល្មើសចល័តដឹកឈើយ៉ាងអនាធិបតេយ្យបានសម្រេចភ្លាមៗផងដែរ។ក្រោយពីរធ្វើការបង្ក្រាបរួចមកបានដកហូតសម្ភារះនិងវត្ថុតាងមាមដូចខាងក្រោមះ១/ឃាត់រថយន្តពណ៌ត្រេអ៉ីពាក់ស្លាកលេខ ខ.ម ចំនួន០២ គ្រឿង(ដូចរូបក្នុងរូបភាព)២/ រថយន្តវ៉េអងសណ្តោងរ៉ឺម៉កដាក់កុងត័ន័រផ្ទុកឈើ ចំនួន០១ គ្រឿង ៣/ អេសកាវ៉ាទ័រសំរាប់លើកឈើចំនួន ០១ គ្រឿង និង៤/ឈើប្រភេទ ឈ្លីកចំនួន ១៦១ កំណាត់ ។៥/ម៉ូតូ ១គ្រឿងម៉ាកវ៉េវអាល់ហ្វាពណ៍ខៀវ ។

ចំណែកឯពួកជនប្រព្រឹត្តបទល្មើសបានរត់គេចខ្លួនបាត់ស្រម៉ោលក្រោយពីរការបង្ក្រាបកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានប្រគល់សម្ភារះនិងវត្ថុខាងលើជូនទៅការិយាល័យដែនជម្រកសត្វព្រៃបរិស្ថានស្រុកឱរ៉ាល់ដោះស្រាយតាមនិតិវិធីច្បាប់។ចំពោះករណីខាងលើនេះប្រជាពលរដ្ឋរងចាំមើលថាម្តងនេះតើលោកជឿង ថេងអាចគេចផុតពីរសំណាញ់ច្បាប់បានដែរឬទេរឿងចាស់មិនទាន់រលត់ផងមានរឿងថ្មីមកបន្ថែមទៀតនោះ។

សារព័ត៌មានយើងរង់ចាំស្វាគមន៍រាល់ការបកស្រាយពីសាមុីខ្លួនដែលពាក់ពន្ធ័ជានិច្ចដើម្បីឆ្លុះបញ្ចាំងការពិតសុក្រិតនិងយុត្តិធម៏ តើឈើនិងរថយន្តខាងលើនិងសម្ភារះផ្សេងៗនេះដែរនៅចំណុចចម្ការស្វាយចន្ទីពិតមែនដែរឬទេ?អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះទៅទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលាផងដែរ៕