លោកសាយវាសនា ព្រះរាជអាជ្ញារង ដឹកនាំកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បង្ក្រាប ល្បែងស៊ីសងកន្ទុយលេខឃាត់មនុស្ស5នាក់ក្នុងស្រុកស្ទោង

0

ខេត្តកំពង់ធំ លោក សាយ វាសនារាជអាជ្ញារង ខេត្តកំពង់ធំដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបបនល្បែងស៊ីសងកន្ទុយលេខដោយខុសច្បាប់ ក្រោមការបញ្ជាផ្ទាល់របស់លោកស៊ិន វិរៈ ព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
កិច្ចប្រតិបត្តិការបង្ក្រាបបនល្បែងស៊ីសងមានកម្លាំងកងរាជអាវុធហត្ថ 15នាក់ រថយន្ត 3 គ្រឿង បង្ក្រាបបនល្បែងស៊ីសង កន្ទុយលេខ នៅចំណុចភូមិលាបទងក្រៅ ឃុំទ្រា, ភូមិលាបទង ឃុំកំពង់ចិនត្បូង,និង ភូមិសណ្ដាន់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
លទ្ធផលនៃការបង្ក្រាប សមត្ថកិច្ចបានឃាត់ខ្លួនក្រុមអ្នកញៀនល្បែង
បានចំនួន០៥នាក់ៈ
១.ឈ្មោះជា មួយជង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់បន្លែ រស់នៅភូមិលាបទងក្នុង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំជា(អ្នកលេងចាក់កន្ទុយលេខ)
២. មេកន្ទុយលេខដ៏មានឈ្មោះល្បីនៅក្នុងផ្សារស្រុកស្ទោងបានគេស្គាល់ថា ឈ្មោះប៉ិច ឈុនឹ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់អង្ករ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
រីឯអ្នកលក់ផ្ទាល់ នៅក្នុងផ្សារ មាន ឈ្មោះអៀត អោ ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិលាបទងក្នុង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ រីឯ(កូនកញ្រ្ចែង).ឈ្មោះឌុន ផារិន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិសណ្ដាន់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ
ទី ៥ មេកន្ទុយលេខ ដ៏មានប្រជាប្រិយភាព និងល្បីល្បាញខាងអួតអាងថា ពុំមានសមត្ថកិច្ច ឬអាជ្ញាធរណាមានហ៊ានបង្ក្រាបកន្លែងលោកនោះទេ គឺមានឈ្មោះប៉ិ ប៊ុនធឿន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរលក់អង្ករ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

សូមបញ្ជាក់ផងដែរថា បនល្បែងស៊ីសងកន្ទុយលេខ ឆ្នោតសៀមឆ្នោតយួន រួមទាំងបៀរអាប៉ោង ធ្វើសកម្មភាព លេងល្បែងស៊ីសងនៅក្នុងស្រុកស្ទោង នេះជាយូរមកហើយ តែគ្មានការបង្ក្រាបឡើយដែលជាហេតុធ្វើឲ្យមានការសង្ស័យថាមានការឃុបឃិតពីសំណាក់សមត្ថកិច្ចមូលដ្ឋានរួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនដែលបានបិទភ្នែកបិទច្រមុះ បណ្ដែតបណ្ដោយឲ្យមានការលេងល្បែងស៊ីសងនៅក្នុងស្រុកស្ទោង ជាពិសេសនោះ នៅក្នុងផ្សារស្ទោង តែងតែមានកើតហេតុជាបន្តបន្ទាប់ ពីរករណី គាស់កញ្ចក់រថយន្ត នឹងអំពើចោរកម្ម ទាំងឡាយ តែពុំអាចវែកមុខចាប់ចោរបាននោះឡើយ។

ចំណែក​យកវត្ថុតាង ដែលសមត្ថកិច្ចរឹបអូសបាន មាន​១.ទូរស័ព្ទចំនួន០៥គ្រឿង២.សៀវភៅកត់កន្ទុយលេខចំនួន២០ក្បាល
៣.ប៊ិច០៤ដើម
៤.ម៉ាស៊ីនគិតលេខ០១គ្រឿង។
មជ្ឈដ្ឋានទូទៅ រួមទាំងមហាជន់សំដែងនូវការគាំទ្រចំពោះការបង្ក្រាបល្បែងស៊ីសងរបស់លោកស៊ិន វិរៈព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានធ្វើសកម្មភាពបង្ក្រាបល្បែងស៊ីសងដូចភ្លៀងរលឹម ធ្វើឲ្យសកម្មភាព បទល្មើសផ្សេងៗមានការថយចុះគួរឲ្យកត់សម្គាល់៕
ដោយ​ប៊ុន រដ្ឋា