ស្ត្រីម្នាក់ត្រូវបានឃាតករ សម្លាប់ហើយយកសពទៅបោះចោលក្នុងស្រះទឹក

0

ខេត្ត​កំពង់ធំ​ មានហេតុ​ការណ៍​ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​ ដោយ​ជនសង្ស័យ​ បាន​សម្លាប់​ស្ត្រី​ម្នាក់​ជាអ្នកបើកកន្លែងរក្សាព្យាបាល ជំងឺ​បណ្តាល​ឲ្យ​ស្លាប់​ហើយ​យក​សាកសព​ទៅ​បោះចោល​ក្នុង​ស្រះ​ទឹក។
ហេតុការណ៍នេះ ត្រូវបានគេប្រទះ ឃើញសាកសព អាគីវេលាម៉ោង ៦.២០ នាទី ថ្ងៃ​ទី​21 ខែកក្កដា​ឆ្នាំ​២០២០​ នៅចំនុច ភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ចំណែក​ឃាតករ​ ពុំត្រូវបាន គេស្គាល់អត្តសញ្ញាណ បានកាប់ទៅលើជនរងឈ្មោះ ស្រ៊ុន ចន្ទ្រា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរ បើកបន្ទប់ព្យាបាលជំងឺទូទៅ ត្រូវ​ជនសង្ស័យ​កាប់ ចំករក្រោមត្រចៀក បណ្តាលអោយស្លាប់ភ្លាម។
ក្រោយ​កើតហេតុ​ សាលសពត្រូវបានបុរស​ជា​ប្តី​ បាន​ប្រទះឃើញនៅក្នុងស្រះទឹកក្រោយផ្ទះ ចម្ងាយ​ប្រហែល ១០០ម៉ែត្រ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ ក្នុងនោះ កម្លាំងនគរបាលនៃអធិការដ្ឋាន ស្រុក​ប្រាសាទ​បល្ល័ង្ក​ បាននាំខ្លួនប្តី និងឪពុកក្មេកទៅអធិកាដ្ឋានដើម្បីសាកសួរ ចំណែក​សាកសព​ត្រូវ​បាន​ប្រគល់​ជូន​បងប្អូន​សាច់ញាតិ​ ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

ដោយ​ប៊ុន​រដ្ឋា