សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣៨២គ្រួសារនៅស្រុកស្ទោង

0

(កំពង់ធំ)៖ ស្រុកស្ទោងក៏ដូចជាស្រុកផ្សេងៗទៀតក្នុងខេត្តកំពង់ធំដែលប្រជាពលរដ្ឋច្រើនរយគ្រួសារបានរងគ្រោះដោយសារមេរោគកូវីដ១៩covid-19 ហើយត្រូវបានយកចិត្តទុកដាក់បំផុតពី សាខាកាកក្រហមកម្ពុជាខេត្តកំពង់ធំ។ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ និងសហការីបាននាំយកអំណោយមនុស្សធម៌ចែកជូនប្អូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣៨២គ្រួសារមកពីរឃុំ គឺឃុំកំពង់ចិនត្បូង និងឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំដែលកំពុងមានជីវភាពខ្វះខាតដែលរងផលប៉ះពាល់ពីការរីករាលដាលនៃមេរោគកូវីដ១៩covid-19។

ឯកឧត្តម សុខ លូ បានពាំនាំការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនជនរួមជាតិទាំងអស់ មិនអោយពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារទុគ៌តភាពឡើយ។ ឯកឧត្តម បានសង្កត់ធ្ងន់ថាបរិការណ៍vovid-19នេះបានធ្វើអោយសេដ្ឋកិច្ចសកលលោកក៌ដូចជាកម្ពុជាយើងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលជះឥទ្ធិពលមកដល់ជីវភាពពលរដ្ឋយើងគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តម សុខ លូ បានកោតសរសើរខ្ពស់ដល់រដ្ឋបាលស្រុកស្ទោង ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួននិងធ្វើយុទ្ធការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់មេរោគកូវីដ១៩covid-19 យ៉ាងមានប្រសិទ្ធភាពគឺគ្មានការរីករាលដាលក្នងសហគមឡើយ ឯកឧត្តមបានឲ្យអោយអាជ្ញាធរបន្តកិច្ចការនេះជានិរន្តរ៍ លើសពីនេះសូមបងប្អូនពលរដ្ឋគ្រប់គ្នារស់នៅប្រកបដោយអនាម័យនិងអនុវត្តវិធានការពារការីករាលដាលរបស់មេរោគកូវីដ១៩vovid-19 អោយបានជាប្រចាំ ហើយបងប្អូនដែលទើបត្រឡប់មកពី បរទេស សូម អនុវត្តចត្តាឡីស័កអោយបានត្រឹមត្រូវដើម្បីសុវត្ថិភាពខ្លួនឯងក្រុមគ្រួសារនិងសហគមយើងគ្មានកូវីដ១៩covid-19ហើយចូលរួមគោរពច្បាប់ចរាចរណ៍និងចៀសអោយឆ្ងាយពីគ្រឿងញៀនគ្រប់គ្នា។សូមបញ្ជាក់ថាអំណោយដែលគ្រួសារនីមួយៗទទួលបាននៅពេលនេះរួមមាន អង្ករ២៥គក មីមួយកេះ ត្រីខមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ សាប៊ូមួយដុំ ច្រាសដុសខោអាវមួយ