ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញចុះសួរសុសទុក្ខអតីតយុទ្ធជនពិការកំពុងសម្រាកព្យាបាល

0

ខេត្តកំពង់ធំ៖ អតីតយុទ្ធជនពិការ ជើងទាំងពីរក្នុងសម័យសង្គ្រាម  ខណៈពេលនេះ កំពុងតែមានជម្ងឺ ត្រូវបាន​យកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងបានដឹកនាំសហការី ចុះសាកសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជនពិការ  នៅឃុំកកោះ  ស្រុកសន្ទុក  ខេត្តកំពង់ធំ   នៅ ព្រឹក ព្រលឹម ថ្ងៃ អង្គារ៍ ទី ២១  ខែ កក្កដា  ឆ្នាំ ២០២០  ។

ឧត្ដមសេនីយ៍ទោ សោម  ស៊ុន បានឲ្យដឹងថា  ការចុះសួរសុខទុក្ខអតីតយុទ្ធជនពិការនេះ ក្រោយពីទទួលបានដំណឹង ពីការលំបាកខ្វះខាត  ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ  របស់អតីតយុទ្ធជនពិការ ជើងទាំងពីរ ឈ្មោះ តន  វ័ន  អាយុ  ៥៦  បានជាន់មីនដាច់ជើងទាំងពីរ  ក្នុងសមរភូមិ ក្នុងសម័យសង្គ្រាម  នៅតំបន់អូរសាលា  ច្រាំងក្រហម  ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ  ខាងកើតទីរួមខេត្ត កំពង់ធំ  ក្នុងអំឡុងឆ្នាំ១៩៩២  អតីតនៅអង្គភាព យោធាទីរួមខេត្តខេត្តកំពង់ធំ ។

បច្ចុប្បន្នលោក តន  វ័ន កំពុងមានជម្ងឺ សម្រាកព្យាបាលនៅផ្ទះ   ក្រោយ ពេលវះកាត់ ព្យាបាលជំងឺនៅមន្ទីរ ពេទ្យរាជធានីភ្នំពេញ  អស់ រយៈពេលមួយខែកន្លងមកថ្មីៗនេះ ក្នុងឱកាសនេះដែរ  ឯកឧត្តម សោម  ស៊ុន ក៏ ណែនាំឲ្យក្រុមគ្រួសារ មើលថែទាំគាត់បន្ថែមទៀត  និងអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមការណែនាំ របស់គ្រូ ពេទ្យ  ហើយត្រូវត្រឡប់ទៅកាន់មន្ទីរពេទ្យ តាមការកំណត់  និងផ្ដល់ថវិកាសម្រាប់ការធ្វើដំណើរ ទៅកាន់ មន្ទីរពេទ្យ នៅរាជធានីភ្នំពេញផងដែរ   ។

ក្រុមការងារសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  បាននាំយកអំណោយ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌឹតហ៊ុន  ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ  មេបញ្ជាការកងទ័ពជើងគោក ទៅ ឧបត្ថម្ភជូនក្រុមគ្រួសារ គាត់មានអង្ករចំនួន៥០ គ.ក មីមួយកេស  ទឹកត្រីទឹកស៊ីអ៊ីវ២យួរ  និងថវិកាមួយចំនួន ផងដែរ   ។

លោក តន  វ័ន និងក្រុមគ្រួសារសូមគោរពថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅ ជាទីបំផុត ចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌឹតហ៊ុន  ម៉ាណែត តាម រយៈ ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលផ្ដល់ នូវជំនួយឧបត្ថម្ភដល់ជីវភាព រស់នៅ របស់គាត់ដែលកំពុង មានការខ្វះខាតនៅ ពេលនេះបានទាន់ពេលវេលា  ។ដោយ ប៊ុន រដ្ឋា