តាមពិតឃាតករសម្លាប់ស្រ្តីជាគ្រូពេទ្យ គឺជាប្តីបង្កើតខ្លួនឯងសោះបន្ទាប់សម្លាប់ប្រពន្ឋហើយយកសាកសព ទៅបោះចោលក្នុងស្រះទឹក

0

ខេត្តកំពង់ធំ៖ ពិតជាឈាមស្រែងស្បែកហាវមែន  ប្តីចិត្តតិរិច្ឆាន សាហាវព្រៃផ្សៃកាប់សម្លាប់ប្រពន្ឋដោយចិត្ត ត្រជាក់បំផុត ដោយយកកាំបិតខ្វាវកាប់ចំពីមុខស្រ្តីរងគ្រោះ យ៉ាងពេញទំហឹងបណ្តាលឲ្យបាញ់ឈាមស្រោច ខ្លួននៅក្នុងបន្ទប់ទឹក ដាច់ខ្យល់ស្លាប់មួយរំពេច ក្រោយមកបុរសជាប្តីបាន បីសាកសពទៅផ្លុងចោលនៅក្នុង ស្រះទឹកចម្ងាយ១០០ម៉ែត្រពីផ្ទះ។

សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៦.២០ នាទី ថ្ងៃ ទី ២១ ខែកក្កដា ឆ្នាំ ២០២០  នៅចំនុច ភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ លុះព្រឹកឡើង ប្តីកំហូចបាន ធ្វើជាដើរទៅមាត់ស្រះទឹក ហើយក៏ស្រែឆោឡោថា ប្រពន្ឋរបស់ខ្លួន បានស្លាប់នៅក្នុងស្រះទឹក ធ្វើឲ្យមានការ ភ្ញាក់ ផ្អើលមួយកើតឡើង  តែដោយហេតុនិងទង្វើរបស់ប្តីជាឃាតករ  បានធ្វើឲ្យសមត្ថកិច្ចដាក់ការសង្ស័យ  ទៅលើប្តីជាឃាតករ ដោយសារមានស្នាមឈាមខ្លះលាងមិនទាន់ជ្រះ ។

ក្រោយមកសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បានដុតដៃដុតជើង និងដោយមានការឯកភាព ពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យស្រាវជ្រាវទៅលើ ភស្តុតាងមួយចំនួនទៅលើប្តីជនរងគ្រោះ ដែលមិនប្រកតី ក៏បានសុំការឯកភាពឃាត់ខ្លួនបុរសជាប្តីឈ្មោះ ធល ធារិទ្ធ អាយុ៣០ឆ្នាំ ដើម្បីសួរនាំ ដោយសង្ស័យថា ជាឃាតករសម្លាប់ប្រពន្ឋខ្លួនឯង ឈ្មោះ ស្រ៊ុន ចន្ទ្រា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរ បើកបន្ទប់ព្យាបាលជំងឺទូទៅ ។

លទ្ធផលនៃការស៊ើបអង្កេត ទៅលើលោក ធល ធារិទ្ធ ជាជនសង្ស័យ ក្រោយពីសួរនាំ អស់រយះពេលជាង២ម៉ោង រួមទាំងវត្ថុតាង និងភស្តុតាងមួយចំនួន ចងរឹតទៅលើជនសង្ស័យ ទើបបុរសជាប្តី បានសារភាពថា ខ្លួនពិតជាបាន កាប់ប្រពន្ឋនិងកាំបិតខ្វាវ ហើយយកសាកសពទៅបោះចោលមែន គឺដោយសារតែជម្លោះគ្រួសារ  នៃខណៈនេះ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿង តាមនិតិវិធីច្បាប់។

ប្រជាពលរដ្ឋ បានសម្តែងកោតសរសើរ ចំពោះលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តកំពង់ធំ និងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលអាចវែកមុខរកឃើញឃាតករ បានទាន់ពេលវេលា ដោយមិនឲ្យ ប្រជាពលរដ្ឋ អស់សង្ឃឹម និងបានសំណូមពរឲ្យច្បាប់ដាក់ទោស ឲ្យធ្ងន់កុំឲ្យមានអ្នករៀនតាមទៀត ។

ដោយ ប៊ុន រដ្ឋា