លោក ខេន ឈុនគ័រ ត្រូវបានជឿជាក់និងមានទំនុកចិត្ត ក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ចតែងតាំងមុខតំណែងជាស្នងការរងខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ.ឯកឧត្តម  ឧត្តម សេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក នឹងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរស័ក្ក និងផ្ទេរភារកិច្ចតែងតាំងមុខតំណែងជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រួមទាំងប្រតិភូអមដំណើរ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី ២២ខែកក្កដាឆ្នាំ ២០២០ ។

បន្ទាប់ពីលោក ឧត្តមសេនីយ៍ទោ អ៊ុកកុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើ.. កិច្ចស្វាគមន៍ គណៈអធិបតី រួមទាំងភ្ញៀវកិត្តិយស នៅក្នុងពិធីរួចមក ក៏បានអាន ព្រះរាជក្រឹត្យអនុក្រឹត្យ និង អនុក្រឹត្យ  ប្រកាស របស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំម្លើងឋានន្តរស័ក្តិ  ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ.។

ពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងជូនមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានស្នងការរងប្រាំមួយនាក់ នាយការិយាល័យ ២នាក់រងការិយាល័យ ៨ អធិការ ២នាក់អធិការរង ១២ នាក់ នាយផ្នែក ៩ នាក់នាយរងផ្នែក ១៨នាក់បំពាក់ ឋានន្តរ ស័ក្តិ ថ្នាក់ ឧត្តម សេនីយ៍ត្រី១នាក់ ថ្នាក់ វរសេនីយ៍ ឯក ១នាក់ ថ្នាក់ វរសេនីយ៍ ទោ  ១៩នាក់ ថ្នាក់វរសេនីយ៍ ត្រី ២៨នាក់ថា្នក់អនុសេនីយ៍ទោ១៨នាក អនុសេនីយ៍ទោ ៤២នាក់ ថ្នាក់អនុសេនីយ៍ត្រី ៦ នាក់ថ្នាក់ព្រិន្ទបាលឯក ៧នាក់សរុបចំនួន ១២២ នាក់។

លោក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បន្ទាប់ពីបានមើលឃើញ នូវការខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ បំរើជាតិមាតុភូមិបំរើប្រជាជនបានល្អប្រសើរ  និងមានស្នាដៃជាច្រើនក្នុង ការបំពេញភារកិច្ចជាអធិការ ស្រុកកំពង់ស្វាយកន្លងមក បានធ្វើឲ្យមន្រ្តីរាជការ និងប្រជាជន គោរពស្រឡាញ់ ទើបថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឆ្លើយតបនិងការខិតខំប្រឹងប្រែងជូនលោក ខេន ឈុនគ័រ លើកទឹកចិត្ត តំម្លើងឋានន្តរស័ក្កិ ជាស្នងការរង ដើម្បីដឹកនាំមន្រ្តីនគរបាលបន្តទៀត។

ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ ផ្តាំផ្ញើរដល់មន្រ្តីនគរបាលខេត្តកំពង់ធំ ដែលទើបតែទទួលបានការតម្លើងឋានន្តរសក្តិថ្មី  ត្រូវប្រឹងប្រែងអនុវត្តតាមបទវិន័យលេខ006 របស់ នគរបាលជាតិ ខិតខំបំរើប្រជាពលរដ្ឋ ការពាររក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាជន រក្សាសាមគ្គីឯកភាពផ្ទៃក្នុង ចៀសវាងការបែកបាក់សាមគ្គី នៅក្នុងអង្គភាព។

ឯកឧត្តម  ឧត្តម សេនីយ៍ឯក  ហាវ ចាន់ សិទ្ធី. បានកោតសរសើរ  ចំពោះកិច្ចការសហការដ៏ល្អរវាងអាជ្ញាធរខេត្តនិងតាមមន្ទីរស្ថាប័ន អង្គភាពជុំវិញខេត្តកំពង់ធំ  ជាមួយនឹងស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ និងសូម សំណូមពរថ្នាក់ដឹកនាំ និងនាយ នាយរង នាយផ្នែក នាយការិយាល័យ ចំណុះឲ្យស្នងការនគរបាល ខេត្ត កំពង់ធំ ត្រូវអនុវត្តឲ្យបានយ៉ាងម៉ឺងម៉ាត់  ចំពោះវិន័យនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង  ស្មោះត្រង់ដាច់ខាត ចំពោះរាជរដ្ឋាភិបាល ដែលកើតឡើងពីការបោះឆ្នោត ដោយស្របច្បាប់ គ្រប់មន្រ្តីនគរបាលទាំងអស់ ត្រូវ ចូលរួមសហការជាមួយអាជ្ញាធរ  និងកងកម្លាំងមានសមត្ថកិច្ច ការពារសន្តិសុខសណ្តាប់សុវត្ថិភាព ជូន ប្រជាពលរដ្ឋ និងត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋផងដែរ៕

ប៊ុន រដ្ឋា