គរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធប្រើប្រាស់និងជួញដូរនូវសារធាតុញៀន!

ភ្នំពេញ៖ ជនសង្ស័យ០៩នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួន ពាក់ព័ន្ធប្រើប្រាស់នូវសារធាតុញៀននិងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។កាលពីវេលាម៉ោង១៣ និង៣០នាទី រសៀលថ្ងៃទី២១កក្កដា២០២០ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិព្រៃខ្លាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ជនសង្ស័យ១ឈ្មោះ​ ធឿន ប្រុសណាង អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រៃខ្លាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ , ទី២ឈ្មោះ​ សឿង គង់សម្បត្តិ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (ជួញដូរក្រាមសថ្លា ១២កូនថង់តូច) ។ជនសង្ស័យប្រើប្រាស់ទី ១ឈ្មោះ​ អ៊ូច សំអូន អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ។ទី ២ឈ្មោះ​ នួន សាន អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ។ទី៣ឈ្មោះ​ កាន កន អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ។ទី ៤ឈ្មោះ​ កាន កុក អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ។ទី៥ឈ្មោះ​ កែវ ឧត្តមអាយុ១៨ឆ្នាំ មុខរបរកម្មករ ។ ទី៦ឈ្មោះ​ សឿង សំបុក អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ។ទី៧ ឈ្មោះ​ យ៉ា ការ៉ា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។(ទាំង៧នាក់ស្នាក់នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ពិនិត្យទឹកនោម) ។សមត្ថកិច្ចឲ្យដឹងថាមុនឈានទៅឃាត់ខ្លួនជនសង្ស័យក្រោយពីមានប្រជាពលរដ្ឋល្អរាយការណ៍ពីសកម្មភាពប្រើប្រាស់និងជួញដូរគ្រឿងញៀននៅចំណុចខាងលើទើបសមត្ថកិច្ចចុះទៅបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យខាងលើជាក់ស្តែងព្រមទាំងដកហូតបានក្រាមសថ្លា ១២កូនថង់តូចសង្ស័យជាគ្រឿងញៀនផង។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕