គ្រួសារងាយរងគ្រោះចំនួន៣៣គ្រួសារនៅឃុំពាមបាង ស្រុកស្ទោងបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

0

កំពង់ធំ៖ សាខាកាកក្រហមកម្ពុជាខេត្តកំពង់ធំ នៅតែបន្តយកចិត្តទុកដាក់លើប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពខ្វះខាតដែលរងផលប៉ះពាល់ពីការរីករាលដាលនៃមេរោគcovid-១៩។

ជាក់ស្តែង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២០នេះ លោកជំទាវ លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី ព្រមទាំងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោងបានអញ្ជើញ ចុះសាកសួសុខទុកនិងចែកអំណោយដល់គ្រួសារងាយរងគ្រោះចំនួន ៣៣គ្រួសារ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

នាឱកាសចុះសួរសុខទុក្ខលោកជំទាវ លំ គន្ឋារី បានបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនជនរួមជាតិទាំងអស់ ដោយមិនអោយពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយសារទុគ៌តភាពឡើយ។
លោកជំទាវ លំគន្ឋារីបានសង្កត់ធ្ងន់ថាដោយមានការរីករាលដាលជំងែvovid-១៩នេះបានធ្វើអោយសេដ្ឋកិច្ចសកលលោកក៌ដូចជាកម្ពុជាយើងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលជះឥទ្ធិពលមកដល់ជីវភាពពលរដ្ឋយើងគ្រប់ៗគ្នា។
ជាមួយគ្នានេះដែរលោកជំទាវ លំគន្ឋារី បានកោតសរសើរខ្ពស់ដល់រដ្ឋបាលស្រុកស្ទោង ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួននិងធ្វើយុទ្ធការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់មេរោគcovid-១៩យ៉ាងមានប្រសិទ្ធភាពគឺគ្មានការរីករាលដាលក្នងសហគមឡើយ។

លោកជំទាវបានក៏បានផ្តាំផ្ញើឲ្យអាជ្ញាធត្រូវបន្តកិច្ចការនេះជានិរន្តរ៍ ដោយសូមអោយបងប្អូនពលរដ្ឋគ្រប់គ្នារស់នៅប្រកបដោយអនាម័យនិងអនុវត្តវិធានការពារការីករាលដាលរបស់មេរោគvovid-១៩ អោយបានជាប្រចាំ ហើយបងប្អូនដែលទើបត្រឡប់មកពី បរទេស សូម អនុវត្តចត្តាឡីស័កអោយបានត្រឹមត្រូវដើម្បីសុវត្ថិភាពខ្លួនឯងផ្ទាល់និងក្រុមគ្រួសារព្រមទាំងនៅក្នុងសហគមយើងគ្មានcovid-19ហើយចូលរួមគោរពច្បាប់ចរាចរណ៍និងចៀសអោយឆ្ងាយពីគ្រឿងញៀនគ្រប់គ្នា។

សូមបញ្ជាក់ថាអំណោយដែលគ្រួសារនីមួយៗទទួលបាននៅពេលនេះរួមមាន អង្ករ ២៥គក មីមួយកេះ ត្រីខមួយយួរ
ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ សាប៊ូមួយដុំ ច្រាសដុសខោអាវមួយ។