ក្មេងប្រុសម្នាក់ត្រូវបានស្លាប់និងជីដូនរូបរងរបួសធ្ងន់ដោយសារសត្វឪម៉ាល់តិច

0

ខេត្តតាកែវ៖ ក្មេងប្រុសជាចៅម្នាក់បានស្លាប់ ចំណែកជីដូនរងរបួសធ្ងន់ដោយងងឹតភ្នែក ក្រោយនាំគ្នាទៅកាប់កំពូលត្នោតក្បែរផ្ទះប៉ះចំសំបុកឱម៉ាល់ផ្អើលទិច។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីព្រឹក ស្ថិតនៅភូមិពោន ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។ សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ ជេន អឿន ភេទស្រី អាយុ៦២ឆ្នាំ ត្រូវជាជីដូន បាននាំចៅប្រុសឈ្មោះ មន កក្កដា អាយុ០៥ឆ្នាំ ទៅកាប់កំពូលត្នោតនៅខាងក្រោយផ្ទះ ពេលនោះបានប៉ះចំសំបុកឱម៉ាល់ធ្វើឲ្យផ្អើលហើយទិចជាច្រើនមេ បណ្តាលឲ្យក្មេងប្រុសរងគ្រោះខាងលើស្លាប់ពេលយកមកដល់ផ្ទះ ចំណែកជីដូនបានរងរបួសធ្ងន់ដោយងងឹតភ្នែក។

បច្ចុប្បន្នជីដូនត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកគីរីវង់ ចំណែកសពកុមារារងគ្រោះត្រូវបានសាចញាតិធ្វើបុណ្យតាមប្រពៃណៃ៕