កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិ

0

ភ្នំពេញ៖ នៅថ្ងៃទី២២ខែកក្ដដាឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ០២នាក់ ៖១-ឈ្មោះ សុក ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) , ២-ឈ្មោះ អ៊ី ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅន្ទប់ជួល សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (មានសារធាតុញៀន) បានធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ឈ្មោះ ឈី ឆេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្លាកយីហោ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ សម្ភារៈបាត់បង់ គ្មាន ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕