កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

0

ភ្នំពេញ៖ នៅថ្ងៃទី២៣ខែកក្ដដាឆ្នាំ២០២០ វេលាម៉ោង០០ និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចផ្ទះសំណាក់ផារីយ៉ា ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី០៣-០៥-២០២០ វេលាម៉ោង០៥ និង១៦នាទី។

ប្រភពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់មាន ឈ្មោះ អ៊ុ វត្ថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១២១ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតួរបស់ជនរងគ្រោះ ឈ្មោះ សុខុន វិជា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រៃព្រីងខាងជើង សង្កាតចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារៈបាត់បង់ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1IB-9414 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕