រយៈពេល ១ ខែ ពេញ ដែលរថយន្តបង្ករបស់លោកឧកញ៉ាមួយរូប មិនចូលខ្លួនដោះស្រាយ

0

ខេត្តបាត់ដំបង ៖ រថយន្តធុនធ្ងន់ដែលជារថយន្តបង្ក  ហើយក៏ជារថយន្តរបស់លោកឧកញ៉ាមួយរូប  បាននិងកំពុងជម្រុញអោយសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង  បញ្ជូនសំណុំរឿងទៅតុលាការ  វាផ្ទុយពីគោលការណ៍របស់សមត្ថកិច្ចជំនាញ  បន្ទាប់ពីរថយន្តរបស់លោកឧកញ៉ារូបនោះ  បានបើករេទៅបុកនឹងរថយន្តតូច  ដែលបង្កអោយខ្ទេចខ្ទីរថយន្តតូចយ៉ាងដំណំ  និងធ្វើអោយភាគីរថយន្តតូចរងរបួសចំនួន ៣ នាក់ ។

គួររំលឹកដែរថា  ករណីគ្រោះថ្នាក់ចរាចរណ៍នេះ  បានកើតឡើងកាលពីថ្ងៃទី ២៩  ខែ មិថុនា  ឆ្នាំ ២០២០  វេលាម៉ោង ៩ និង ១៥ នាទី ព្រឹក  លើកំណាត់ផ្លូវជាតិលេខ ៥៦  ត្រង់ចំណុចផ្លូវកោង  ក្នុងភូមិសំណាញ់  ឃុំភ្នំសំពៅ
ស្រុកបាណន់  ខេត្តបាត់ដំបង រវាងរថយន្តធុនធ្ងន់ម៉ាក ហុីយ៉ាន់ដាយ ដឹកដី  គ្មានស្លាកលេខ របស់ក្រុមហ៊ុនលោកឧកញ៉ា នឹម ម៉េង  ជាមួយនិងរថយន្តម៉ាកព្រូស  ព៌ណទឹកប្រាក់  ពាក់ស្លាកលេខ បាត់ដំបង 2B-8483  ក្នុង
ទិសដៅច្រាស់គ្នា ។

ប្រភពនៅកន្លែងកើតហេតុ  ក៏ដូចជាភាគីរថយន្តព្រូស  ដែលជារថយន្តរងគ្រោះ  បានបញ្ជាក់ថា  នៅមុនពេល
កើតហេតុ  គឺរថយន្តតូចបានបើកបរនៅលើផ្លូវជាតិលេខ ៥៧ នេះ  ក្នុងទិសដៅពីប៉ៃលិន ទៅបាត់ដំបង  លុះ
មកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរថយន្តធុនធ្ងន់ខាងលើ បានបើកបរមកពីមុខ ( ច្រាស់ទិសគ្នា )
បានរេមកឆ្វេង  ហើយបាន បុកទាំងកម្រោលតែម្តង  រួចក៏ជ្រុលចូលទៅក្នុងព្រៃក្បែផ្លូវ  បណ្តាលអោយក្បាលរថយន្តធុនតូចត្រូវខ្ទេចទាំងស្រុង  នៅពេលនោះដែរអ្នកបើកបររយន្តតូចឈ្មោះ នឿន នឿត  ភេទប្រុស  អាយុ ៣០ ឆ្នាំ  រស់នៅភូមិនំក្រៀប  សង្កាត់ព្រែកព្រះស្តេច  ក្រុងបាត់ដំបង  បានរងរបួសបន្តិចបន្ទួច  ដោយឡែក
ស្ត្រីដែលជាភរិយា  បានរងរបួសធ្ងន់  ដោយក្រុមគ្រូពេទ្យបានអះអាងថា  មានការស្រាំឆ្អឹងជំនីខាងឆ្វេងចំនួន ២លើកដៃមិនទាន់រួចឡើយ  និងកូនតូចម្នាក់អាយុ ១០ ខែ មានការប៉ះទង្គិចត្រង់ក្បាល  ដែលភ្លាមៗធ្វើអោយ
កុមារនេះមានការក្អួតចង្អោរផង ។

ភ្លាមៗនោះដែរ  សមត្ថកិច្ចចរាចរណ៍ក៏បានទៅដល់ដើម្បីធ្វើការវាស់វែង និងនា រថយន្តទាំងពីរគ្រឿង  ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត  នៅពេលនោះទើបដឹងថា អ្នកបើកបររថយន្តធុនធ្ងន់របស់ក្រុមហ៊ុនលោក
ឧកញ៉ា នឹម ម៉េង  មានឈ្មោះ មាស សាលឿន  ភេទប្រុស  អាយុ ៣៣ ឆ្នាំ  រស់នៅភូមិភ្នំសំពៅកើត  ឃុំភ្នំសំពៅស្រុកបាណន់  ខេត្តបាត់ដំបង ។

ព័ត៌មានដែល  កម្ពុជាថ្មី  ទទួលបានពីមន្ត្រីចរាចរណ៍  គឺបានលើកឡើងថា  សមត្ថកិច្ចបានកោះហៅអោយភាគីទាំងសងខាងចូលខ្លួនមកកាន់ការិយាល័យ  ដើម្បីរកដំណោះស្រាយ  ដោយភាគីរងគ្រោះបានសំណូមពរនូវទឹកប្រាក់ចំនួន ៥ ០០០ ដុល្លារ  ប៉ុន្តែត្រូវបានដំណាងរថយន្តបង្កស្តីអោយទំងសម្តីអសុរសថា  បើកបររវល់តែសន្ទនាគ្នា  បានជាមិនមើលខាងមុខ  គួរតែបើកគេចចេញនៅពេលដែលឃើញរថយន្តធំរេមកចំ  តែនេះមិនព្រមគេច ។

សម្តីដ៏លីលានេះ  បានធ្វើអោយមជ្ឈដ្ឋានមួយចំនួន  ពិសេសមន្ត្រីចរាចរណ៍មានអារម្មណ៍មិនពេញចិត្តទាល់តែសោះ  ព្រោះអ្នកណាដែលអាចមានទ្រង់ញាណដឹងថា  រថយន្តធំនឹងរេមកបុក  ហើយអ្នកណាដែលអាចបើកគេចទាន់  នៅពេលដែលរថយន្តធំនោះរេមកចំទៅហើយនោះ  គឺមានតែខ្មោច ព្រាយ  បិសាច  និង អសុរកាយ ប៉ុណ្ណោះ  ដែលអាចហោះហើរគេចចេញពីមុខរថយន្តធំបាន  ឬមួយក៏ដំណងដែលចូលខ្លួនមកដោះស្រាយ  ធ្លាប់ក្លាយជាពពួកខាងលើ  បានជាមានមាត់ចេះតែនិយាយ ?

ទីបំផុត  ការរកដំណោះស្រាយមួយលើកជា ពីរលើក  នៅតែភាគីបង្កមិនព្រមចូលខ្លួន  ដោយគេមិនដឹងថាលោកឧកញ៉ារូបនោះ  សំអាងទៅលើអ្វី  បានជាមិនគិតអំពីផ្លូវច្បាប់បន្តិចសោះ  ហើយបច្ចុប្បន្នខ្លួនជាអ្នកខុស
បែរជាប្រឹង ជម្រុញអោយសមត្ថកិច្ចចរាចរណ៍ បញ្ជូនសំណុំរឿងទៅតុលាការ ទៅវិញ  ឬមួយក៏នៅតុលាការសុទ្ធតែជាខ្សែ វល្លិ៍ របស់លោកឧកញ៉ា ? បានជាមិនព្រមសម្របសម្រួលអោយចប់ត្រឹមការិយាល័យ ?

បើទោះបីជាបច្ចុប្បន្នភាគីរងគ្រោះមិនទាន់បានទទួលសំណង ១ រៀល  ហើយកំពុងសម្រាកព្យាបាលខ្លួនក៏ដោយក៏ប្រភពជាច្រើនកំពុងរង់ចាំមើលថា  តើច្បាប់អាចរកយុត្តិធ៌មជូនដល់ជនរងគ្រោះបានដែរឬទេ ? លោក ចាន់
សុធី  នាយការិយាល័យ  ចរាចរណ៍ផ្លូវគោកបានបញ្ជាក់ប្រាប់ កម្ពុជាថ្មី ថា  រឿងនេះលោកដាច់ខាតត្រូវតែបញ្ជូនសំណុំរឿងទៅកាន់តុលាការ  ព្រោះនៅការិយាល័យភាគីបង្កមិនព្រមចូលខ្លួនទាល់តែសោះ  ដូច្នេះលោក
ប្រគល់នាទីទៅអោយតុលាការជាអ្នកវិន្និច្ឆ័យតាមផ្លូវច្បាប់ទៅចុះ ៕ សោ និយមរ័ត្ន