អគ្គនាយកក្រុមហ៊ុនម៉ែន សារុន គ្រុបផ្តល់អង្ករមួយតោននិងមីយើង១០០ កេសដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិកាសឹករងកំពង់ធំ ដើម្បីការងារមនុស្សធម៌

0

ខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលការជួយឧបត្ថម្ភ  មានមីយើង១០០កេស និងអង្ករមួយតោន ដើម្បីបន្តធ្វើសកម្មភាពមនុស្សធម៌ ពីឯកឧត្ដម ឡាយ ស៊ា  អគ្គនាយកក្រុមហ៊ុនម៉ែន  សារុន គ្រុបនៅល្ងាចថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២០  ។

សូមបញ្ជាក់ផងដែរថា  សកម្មភាពរបស់ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបន្តដឹកនាំក្រុមការ​ងារ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ទៅគ្រប់ទិសទី ដែលមានក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជនរស់នៅក្នុងខេត្តកំពង់ធំ ជួបការលំបាកខ្វះខាត  និងត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយជូន។ 

ឯកឧត្តម ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន   គណៈកម្មាធិការ សមាគម អតីត យុទ្ធ ជន កម្ពុជា ខេត្ត កំពង់ធំ  បាន ថ្លែងអំណរគុណ ចំពោះឯកឧត្តមឡាយ ស៊ា និងលោក ជំទាវ ព្រមទាំងបុត្រាបុត្រី សហការីទាំងអស់  នៃក្រុមហ៊ុនម៉ែន  សារុន គ្រុប  និងបានប្តេជ្ញាចិត្ត នាំយកស្បៀងអាហារ ដែលជាអំណោយរបស់ ឯកឧត្ដម ឡាយ ស៊ា  អគ្គនាយកក្រុមហ៊ុនម៉ែន សារុន ទៅផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ  និងក្រុមគ្រួសារអតីតយុទ្ធ ជនដែលមានជីវភាពលំបាក ខ្វះខាតនៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ និងបានគោរពជូនពរ  ឯកឧត្តម ឡាយ ស៊ា អគ្គនាកក្រុមហ៊ុន ម៉ែន សារុន និងក្រុមគ្រួសារសូមទទួលបានជោគជ័យក្នុងមុខរបរ  និងសូមបានជួបតែសេចក្ដីសុខ  សេចក្តីចម្រើន អាយុ វណ្ណៈ សុខៈពលះ កុបីឃ្លៀងឃ្លាយឡើយ ។ដោយ ប៊ុន រដ្ឋា