ប្រព័ន្ឋស្បៀងបំរ៉ុងកម្ពុជាផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ ងាយរងគ្រោះ រងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព”ចំនួន៣ស្រុកនៅខេត្តសៀមរាប

0

សៀមរាប: នារសៀលទី២៨ខែកក្កដា ឆ្នាំ២០២០ លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា(ប.ស.ប.ក)នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចែកជូនគ្រាប់ពូជបន្លែដោយឥតគិតថ្លៃដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព” ក្រោមការដឹកនាំពី ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) លោក ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក លោកស្រី តំណាងអគ្គនាយកដ្ឋានកសិកម្ម តំណាងលេខាធិការដ្ឋាន នៃគណៈកម្មាធិការ នៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) អភិបាល ស្រុក មេឃុំ ក្នុងខេត្តសៀមរាប និងបងប្អូនប្រជាកសិករយ៉ាងច្រើនកុះករផងដែរ។
ថ្លែងក្នុងនាម អភិបាលនៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាបបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចតែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ទោះជាកាលៈទេសៈណាក៍ដោយ ។លោក ង៉ាន់ ភិរុណ មានប្រសាសន៍ថា៖ការផ្តល់គ្រាប់ពូជបន្លែដោយឥតគិតថ្លៃពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា គឺដើម្បីជំរុញការដាំដុះ បន្លែសុវត្ថិភាព”ជាលក្ខណៈគ្រួសារ ជាការជួយបង្កើតការងារ និងបង្កើនជីវភាពប្រចាំថ្ងៃដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ងាយរងគ្រោះ ជាពិសេសគ្រួសារបងប្អូនមួយចំនួនដែលត្រូវផ្អាកពីការងារ បងប្អូនចំណូលស្រុកមកពីប្រទេសជិតខាងដោយសារតែវិបត្តិជំងឺកូវី១៩ជាដើម ហើយដែលការដាំដុះនេះវានឹងផ្តល់អត្ថប្រយោជន៍និងផ្តល់ផលចំណេញដល់ពួកគាត់ដោយកាត់បន្ថយចំណាយថវិកាទៅទិញនៅទីផ្សារ ចំណេញដល់សុខភាពព្រោះយើងដាំនិងថែទាំដោយខ្លួនឯងមិនបារម្ភពីបន្លែមានប្រើជីគីមីឬបន្លែនាំចូលពីឡើយ លើសពីនេះជួយដល់ពួកគាត់មិនប្រើប្រាស់ពេលទំនេរចោលឥតប្រយោជន៍ នាំគ្នាមកដាំបន្លែក្បែរផ្ទះវិញជាការប្រសើរបំផុត។
ឯកឧត្តម បណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានលេខាធិការដ្ឋានប្រព័ន្ធស្បៀងបំរុងកម្ពុជា លើកឡើងថា ការអនុវត្តប្រព័ន្ឋនេះ គឺជាទស្សនវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដល់ការលើកទឹកចិត្តនិងជម្រុញចលនាបង្កើនការដាំដុះក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង ដែលជាពិសេសនោះគឺផ្តោតទៅលើការយកចិត្តទុកដាក់ជាសំខាន់ជួយដល់ប្រជាកសិករគោលដៅជាអាទិភាព ដែលកំពុងប្រឈមនិងជីវភាពខ្វះខាត ឲ្យមានលទ្ធភាពរកប្រាក់ចំណូលគ្រួសារ តាមរយៈនៃការដាំដុះផលដំណាំ បន្ថែមពីលើការងារបង្កបង្កើនផលស្រូវស្រែនោះ។
ក៏ជាចំណុចសំខាន់ផងដែរ ការអនុវត្តកម្មប្រព័ន្ធស្បៀងបំរុងនេះ គឺឆ្ពោះទៅរកការបង្កបង្កើនផលដំណាំសុវត្ថិភាព ដែលជាគោលការណ៍ដើម្បីសុខភាព តាមរយៈនៃការបរិភោគចំណីអាហារដែលគ្មានជាតិគីមី។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថពុំមែនជាស្ថាប័នជំនាញកសិកម្មនោះទេ ក៏ប៉ុន្តែជាស្ថាប័នដែលមានទំនួលខុសត្រូវ លើការចាត់ចែងនិងផ្តល់លទ្ធភាព ដើម្បីឲ្យកិច្ចការទាំងនេះ មានដំណើរការល្អនៅថ្នាក់ក្រោមជាតិ ក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញកសិកម្ម។
ឯកឧត្តមបញ្ចាក់ថា នៅចំពោះមុខនេះសម្រាប់ខេត្តសៀមរាប គំរោងត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្ថានភាពនៃវិបត្តិកូវិត១៩ ដែលកម្មករកសិករកំពុងជួបបញ្ងាប្រឈមជីវភាពខ្វះខាត ដោយសារតែវិស័យទេសចរណ៍ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង។ ឯកឧត្តមបានបង្ហាញរបាយការណ៍ថា៖កម្មវិធីប្រព័ន្ឋស្បៀងបម្រុងកម្ពុជា ចាប់អនុវត្តពីឆ្នាំ២០១៦និងគិតត្រឹមត្រីមាសទី៣ឆ្នាំ២០២០បានចែកពូជបន្លែដោយឥយគិតថ្លៃដល់ប្រជាកសិករដែលមានបំណងដាំដុះបន្ថែម និងកសិករកម្មករដែររងផលប៉ះពាល់ដោយជំងឺកូវីដ១៩បានចំនួន១៥ខេត្តស្មើនឹង៩៩ស្រុក គិតសរុបចំនួនគ្រួសារ ៣៥៧,៥១៤.០០
គ្រួសារ។ សម្រាប់ខេត្តសៀមរាប ការផ្តល់ជូននៅពេលនេះប្រព្រឹត្តិទៅពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០ គឺអនុវត្តនៅស្រុកចំនួន៣គឺស្រុកស្រីស្នំ ស្រុកវ៉ារិន និងស្រុកអង្គរជុំ ដែលមានបងប្អូនប្រជាកសិករសរុបចំនួន ២១,១៧រួសារ ៕