កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ០២នាក់ជាជនជាតិចិនករណីចាប់ឃុំឃាំង និងបង្ខាំងជំរិតទាប្រាក់ពីជនជាតិចិនដូចគ្នា!

0

ភ្នំពេញ៖ នៅថ្ងៃទី៣០ខែកក្ដដាឆ្នាំ២០២០ វេលាម៉ោង០១ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អមឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ ជំរិតទាប្រាក់ នៅចំណុចក្នុងផ្ទះវីឡាលេខ១០០៧បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ០២នាក់៖ ១-ឈ្មោះ JIANG LIANG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅក្នុងផ្ទះវីឡាលេខ១០០៧បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កានើលិខិតឆ្លងដែនលេខ EB4811177 (គ្មានសារធាតុញៀន) , ២-ឈ្មោះ DENG ZHONGHENG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅក្នុងផ្ទះវីឡាលេខ១០០៧បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កានើលិខិតឆ្លងដែនលេខ EE3692595 (គ្មានសារធាតុញៀន)។

បានធ្វើសកម្មភាពចាប់បង្ខាំងមនុស្សជំរិតទាប្រាក់ ពីជនរងគ្រោះ០៣នាក់ ៖១-ឈ្មោះ HE LANG ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារណានហៃ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុងព្រះស៊ីហនុ (បាត់លិខិតឆ្លងដែន) , ២-ឈ្មោះ YANG XUELIN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារណានហៃ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុងព្រះស៊ីហនុ (បាត់លិខិតឆ្លងដែន) ,៣-ឈ្មោះ LISHIJIE ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារណានហៃ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុងព្រះស៊ីហនុ (បាត់លិខិតឆ្លងដែន) ។

សម្ភារៈបាត់បង លុយដុល្លា២០០០០០យ័ន ,សម្ភារៈបន្សល់ទុក ខ្នោះដៃ០៥គូ , ម៉ាសបិទមុខ២ , ដំបងឆក់២ , កាំ បិតចុងស្រួច១ , ដំបងរលាស់១ , ស្កុត១ដុំ , លិខិតឆ្លងដែន៤ក្បាល , ទូរស្ទ័ដៃ១០គ្រឿង , ប្រដាប់កោពុកម៉ាត់២គ្រឿង , ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕