ឯកឧត្ដម​សិន វិរៈ​ ព្រះរាជអាជ្ញានាំយកថវិកានិងស្បៀងអាហារ ផ្តល់ជូនជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចណ៍

0

ខេត្ត​កំពង់ធំ.ក្រុមគ្រួសារជនរងគ្រោះឈ្មោះ តាប់ ទុំ និងកូនស្រីឈ្មោះ ថៃ វុត្តា ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ស្ថិតក្នុងភូមិ សំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បាន​ទទួល​អំណោយ​ជួយ​ឧបត្ថម្ភ​ពីព្រះរាជអាជ្ញា ខេត្ត​កំពង់ធំ​ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០។

ក្រោមការយកចិត្តទុកដាក់ របស់​ឯកឧត្តម​ព្រះ​រាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ បាន​គិត​គូរ​ពីជីវភាពរស់នៅ របស់​ក្រុមគ្រួសារជនរងគ្រោះឈ្មោះ តាប់ ទុំ និងកូនស្រីឈ្មោះ ថៃ វុត្តា ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ដែល​កំពុង​តែ​ជួប​ប្រទះ​នឹង​ការ​ខ្វះខាត​ ទើបបានរៀបចំ ស្បៀង​អាហារ​និងថវិការ ជួយឧបត្ថម្ភ​ ខណៈ​កំពុង​ព្យាបាល​ជំងឺ។

លោក ដួង សារ៉ន ព្រះរាជអាជ្ញារង តំណាង បាននាំយកថវិកាចំនួនរបស់ ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ
និងលោក ទុំ សោភ័ណ្ឌ ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សាមួយចំនួន ប្រគល់ជូនរបស់​ក្រុមគ្រួសារឈ្មោះ តាប់ ទុំ និងកូនស្រីឈ្មោះ ថៃ វុត្តា ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។
ឯកឧត្តម​សិន វិរៈ​ បាន​ផ្តាំ​ផ្ញើ​ដល់​ក្រុម​គ្រួសារ​រងគ្រោះ​ ខិតខំ​ថែរក្សា​សុខភាព​ ហូបស្អាត ផឹក​ស្អាត​ រស់នៅ​ស្អាត អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ ដើម្បី​ការពារ​ទប់ស្កាត់​ការ ឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ 19 ខណៈ​ពេល​ដែល​មេរោគ​កូវិដ​១៩​កំពុងតែ​រីករាលដាល ស្ទើរ​តែ​ពេញ​ពិភព​លោក៕
ដោយ​ប៊ុន​រដ្ឋា