បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រងកំពង់ធំប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខប្រចាំឆមាស ទី១និងដាក់ចេញទិសដៅអនុវត្តន៍បន្តឆមាសទី២ 

0

ខេត្តកំពង់ធំ៖ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានកិច្ចប្រជុំបូកសតុបលទ្ធផលការងារ យោធា ដែលបានអនុវត្តក្នុងឆមាសទី១ និងលើកទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២០ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខ រីនណា មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី ៤ និងឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដោយមានការចូលរួម ថ្នាក់ដឹកនាំ នាយទាហាន គ្រប់ស្ថាប័ន មេបញ្ជាការ គ្រប់កងឯកភាព ចំណុះបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន១៣៨ នាក់ នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០។

ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន    បានធ្វើកិច្ចស្វាគមន៍ ចំពោះប្រធានគណអធិបតី និងភ្ញៀវកិក្តិយស់ចូលរួម ប្រកបដោយភាពកក់ក្តៅ និងបានលើកឡើងពី សមិទ្ធផលជាច្រើន ដែលអង្គភាពតំបន់ប្រតិបត្តិការសឹករង កំពង់ធំ សម្រេចបាន ដូចជាការងារកសាងអង្គភាព  មានអគារជាច្រើនខ្នង ដែលជាជាអំណោយ របស់ សប្បុរសជន និងការងារចូលរួមអនុវត្ត ផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងបានបំពាក់ ឯកសណ្ឋានជូនប្រជាការពារជាង ១៥០ កំប្លេរ រួមទាំង ការគ្រប់គ្រងពង្រឹង របៀបវិន័យ របស់កងយោធពលខេមរភូមិន្ទ ដោយអនុវត្តន៍ការងារប្រឡងប្រណាំង ខ្លឹមសារទាំង៥   ពិសេសការងារបង្ករបង្កើនផល ចិញ្ចឹម   សត្វ និងផ្សព្វផ្សាយទប់ស្កាត់ការឆ្លងរីករាលដាល មេរោគកូវីដ១៩COVID-19  នៅទូទាំងអង្គភាព   ។

លោក ឧត្ដមសេនីយ៍ ត្រី ញូង ធី មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រង កំពង់ធំប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់គ្រប់បណ្ដាអង្គភាព និងសា្ថប័នចំណុះ  បន្ទាប់មកមេបញ្ជាការតាមផ្នែកសឹករង បានធ្វើបទអន្តរាគមន៍  អំពីលទ្ធផលការងារសំខាន់ៗ ដែលបានអនុវត្ត ទទួលបានលទ្ធផលល្អ  នៅក្នុងឆមាសទី១ ឆ្នាំ ២០២០។

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខ រីនណា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ៤  បានធ្វើការវាយនូវលទ្ឋផលការងារសំខាន់ ដែលអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអនុវត្តន៍បានតាមការណែនាំរបស់ថ្នាក់លើ និងសូមធ្វើ ការកោតសរសើរ ចំពោះសកម្មភាពការងាររបស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានការរីកចម្រើន លើគ្រប់វិស័យ និងមានការសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ  និងបានប្រគល់ភារកិច្ចសំខាន់ៗ មួយចំនួន ដែលអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តអនុវត្តនៅឆមាសទី២ ឆ្នាំ២០២០ ខាងមុខនេះផងដែរ   ។

ដោយ ប៊ុន រដ្ឋា