នគរបាលខណ្ឌសែនសុខ បង្ក្រាបជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន!

0

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទី នគរបាលប៉ុស្តិ៍ឃ្មួញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអោយដឹងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ ថា ជនសង្ស័យ ឈ្មោះ មឹល រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ និង ឈ្មោះ សុខ រ៉ានី ភេទស្រី អាយុ៣៣ឆ្នាំ ដកហូតក្រាម១២កូនថង់តូច។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕