រកឃើញការ៉ាអូខេធំ១កន្លែងនៅខេត្តមណ្ឌលគិរី ផ្គើននិងវិធានការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩

0

ខេត្តមណ្ឌលគិរី៖ ទីតាំងការ៉ាអូខេ១ មានយីហោ«រ៉ូយ៉ាល់»ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរងនូវការព្រមាន ពីសំណាក់អជ្ញាធរនិងសមត្ថកិច្ចជំនាញ ក្រោយពេលដែលការ៉ាអូខេនេះលបលួច ដំណើរការអោយភ្ញៀវចូលច្រៀង ល្មើសនិងបំរាមហាមឃាត់។

ក្នុងប្រតិបត្តការដែលដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រីហួន គឹមហេង ក្រោមការចង្អុលបង្ហាញពីលោកឧត្តម សេនីយ៍ទោឡោសុខា រួមទាំងលោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ នោះពិនិត្យឃើញថាទីតាំងល្មើសមានបន្ទប់ការ៉ាអូខេចំនួន១៣ បើកដំណើរការ៥បន្ទប់។ក្នុងនោះមានស្ត្រីបំរើការចំនួន២៨នាក់ ប្រុស៧នាក់សមត្ថកិច្ចបញ្ជាក់ទៀតថា ក្នុងចំណោមស្ត្រី២៨នាក់នោះមាន១៥នាក់បំរើចាក់Beerដោយផ្ទាល់ជាមួយភ្ញៀវនិងអ្នកដទៃទៀត បំរើកាងារផ្សេងៗ។

លោក ងិន សុវិមាន បានអប់រំណែនាំដល់ម្ចាស់ការ៉ាអូខេនេះផងដែរ អំពីការបំរាមនិងទប់ស្កាត់នូវសកម្មភាពប្រាសចាកនៃសេចក្តីណែនាំស្តីពីវិធានការបង្ការនិងទប់ស្កាត់វីរុសកូវីដ-១៩។ក្នុងប្រតិបត្តការនោះម្ចាស់ទីតាំងបានធ្វើកិច្ចសន្យាបញ្ឈប់ទង្វើខុសឆ្គងជាមួយសមត្ថកិច្ច។ក្នុងនោះបានដកហូតសម្ភារៈបំរើដល់ការច្រៀងមួយចំនួនរួមមាន ៖ ១-អំភ្លីចំនួន៣គ្រឿង ២-ក្បាល FM ចំនួន៤គ្រឿង ៣-ក្លាយអិនចំនួន៤គ្រឿង ៤-អេហ៊ិចចំនួន៤គ្រឿង ៥-ថាច់ស្រ្គីនចំនួន៤គ្រឿង ៦-ក្បាលមីក្រូហ្វូនចំនួន២ដើម៕