គណៈ បញ្ជាការ ឯកភាព ខណ្ឌដូនពេញចុះ ត្រួតពិនិត្យភោជនីយដ្ឋាន ក្លិបកម្សាន្តនិង ខារ៉ាអូខេ អប់រំ ណែនាំ ដល់ ម្ចាស់ ទីតាំង ដែល បើក សំឡេង រំខាន ឮខ្លាំង ៗនៅពេល រាត្រី

0

ភ្នំពេញ ៖ លោក សុខ ពេញ វុធ អភិបាលខណ្ឌ ដូនពេញ និងលោកស្រី ឧត្តមសេនីយ៍ ទោ ស៊ឹម ផា ណុំ ស្នងការ រង នគរបាល រាជធានី ភ្នំពេញ នា យប់ ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ បាន ដឹកនាំ កម្លាំង គណៈ បញ្ជាការ ឯកភាព ខណ្ឌដូនពេញ ចុះ ត្រួតពិនិត្យ ភោជនីយដ្ឋាន ក្លិប កម្សាន្ត និង ខារ៉ាអូខេក្នុង មូលដ្ឋាន ខណ្ឌ និងបាន ធ្វើ កំណត់ហេតុ អប់រំ ណែនាំ ដល់ ម្ចាស់ ទីតាំង ដែល បើក សំឡេង រំខាន ឮខ្លាំង ៗនៅពេល រាត្រី។

ជា លទ្ធផលរដ្ឋបាល ខណ្ឌ បាន ចុះ ត្រួតពិនិត្យ កន្លែងកម្សាន្តចំនួន៥ទីតាំង រួមមាន ៖១-ក្លិប កម្សាន្ត អេ ភិច២ បាន ធ្វើ កំណត់ អប់រំឱ្យអនុវត្តតាម គោល ការ ណ៍ច្បាប់ ) ។២-ក្លិប កម្សាន្ត Heart (ពិនិត្យ ជាក់ស្តែង មិន មាន សកម្មភាព ដំណើរការ )។៣-ក្លិប កម្សាន្ត ភូន ធូន (ពិនិត្យ ជាក់ស្តែង មិន មាន សកម្មភាព ដំណើរការ )។
៤-អាជីវកម្ម យីហោ Double A ស្ថិតនៅ ក្នុង ផ្សារ សូ រិយា មល (មាន សកម្ម ភាព ដំណើរកា រ) ។ក្រោយ ការពិនិត្យ រួច កម្លាំង គណៈបញ្ជាការ ឯកភាពបាន ធ្វើ ការអប់រំ ឱ្យអនុវត្តតាម គោល ការ ណ៍ច្បាប់ ។
៥-អាជីវកម្ម យីហោ Mo du Pub បាន ណែនាំ អោយ អនុវត្តតាម គោល ការ ណ៍ច្បាប់។

ទន្ទឹម គ្នា នេះ គណៈ បញ្ជាការ ឯកភាព សង្កាត់ ទាំង១១ក៏បាន បន្ត ចុះ តាម ទីតាំង ផ្សេងទៀត ផង ដែរ។ក្នុង នោះ លោក អភិបាល ខណ្ឌបាន ដាក់ ចេ ញនូវគោល ការណ៍ រួមមាន ៖ -ហាម ដាច់ ខា ចមិន ឱ្យមានការ ចាក់ភ្លេង រាំ ឌី ស្កូដែល ខុស និឹង គោលការណ៍ណែនាំ របស់ រាជរដ្ឋាភិបាល កម្ពុជា។-ម្ចាស់ អាជីវកម្ម ត្រូវ រុះរើ ឧបករណ៍ ភ្លេង ចេញ ទាំងអស់ ។ -ហាម មិន ឱ្យមាន កា រប្រគំតន្ត្រី (Live Bang )។ -ត្រូវ បន្ត គោរព អនុវត្តតាម កា រណែនាំ របស់ រាជរដ្ឋាភិបាល កម្ពុជា។

ក្នុងករណី ម្ចាស់ អាជីវកម្ម មិន អនុវត្តតាម កា រណែនាំ នេះ គណៈ បញ្ជាការ ឯកភាព និឹងចាត់វិធានការ យ៉ាង ម៉ឺងម៉ាត់ បំផុត រួមមាន ដកហូត អាជ្ញាប័ណ្ណ និង បិទ ទីតាំង អាជីវកម្ម ដោយ ចុះ រុះរើ ឧបករណ៍ ទាំងអស់ យក ទៅ រក្សាទុក នៅ រដ្ឋបាល ខណ្ឌ។ជាមួយគ្នា នេះ ដែរ ក៏ ត្រូវ អនុវត្ត តាម ការណែនាំ របស់ក្រ សួង សុខ ភិបាលស្តីពី ការ បង្ការ និង ទប់ស្កាត់ ជម្ងឺ កូ វីដ-១៩ ដោយ រក្សា គម្លាត សង្គម១.៥ម៉ែត្រ ទៅ២ម៉ែត្រ ៕