បុរសម្នាក់បានរងរបួសធ្ងន់រវៀងម៉ូតូនិងរថយន្តបុកគ្នា ម្ចាស់ម៉ូតូរងរបួសធ្ងន់”

0

ខេត្តកំពង់ឆ្នាំង÷បុរសម្នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយនិងម៉ូតូ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា07:50នាទី ថ្ងៃទី១សីហា២០២០នៅលើកំណាត់ ផ្លូវ ក្រាលកៅស៊ូមួយកន្លែងចំណុចដែលកំពង់ជួសជុលមុខ តូបលក់ចាប់ហួយឈ្មោះ ឆួយ ពៅ ស្ថិតតាមបណ្ដោយផ្លូវ53 នៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមានរថយន្ត01 គ្រឿង បានបុកម៉ូតូ01គ្រឿង ម៉ាកឌ្រីមសង់សេ125 ពាក់ស្លាកលេខភ្នំពេញ1CE-4329)បណ្ដាលឲ្យរងរបួសធ្ងន់1នាក់ មិនទាន់ស្គាល់អត្តសញ្ញាណអ្នករងរបួសនៅឡើយ។ដោយឡែករថយន្ត01គ្រឿងពាក់ស្លាកលេខ(3Aស្វាយរៀង-1313) ខូចម៉ូតូ01គ្រឿងរងការខូចខាតធ្ងន់ធ្ងន់ធ្ងរ។រីឯម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានឡានសាមុយដឹកយកទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុក ដោះស្រាយទៅតាមនីតិវិធី៕