រថយន្តស៊េរីទំនើបពីគ្រឿងបុកគ្នាលាន់ដូចរន្ទះ មួយក្រឡាប់មួយគ្រឿងទៀតខ្ទេចនិងខ្ទាត់ទៅប៉ះម៉ូតូបណ្ដាលអោយម្ចាស់ម៉ូតូបាក់ជើងទាំងពីរ

(ភ្នំពេញ)៖គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដាយផ្លូវនរោត្តមកែងចតុមុខបណ្ដាលអោយម្ចាស់ម៉ូតូរងរបួសបាក់ជើងទាំង 2នាក់ ឯម្ចាស់រថយន្តឡិចស៊ីសរងរបួសបាក់ដៃ ហេតុការណ៍នេះកើតឡើងនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី02ខែ សីហា ឆ្នាំ2020/
បើតាមប្រភពអ្នកឃើញហេតុការណ៍បានប្រាប់អោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកស្ដេសដែលមានស្លាកលេខ(ភ្នំពេញ​2AX-0088)បើកបរពីរត្បូងទៅជើងចំណែករថយន្តលុចស៊ីសដែលមានស្លាកលេខ(ភ្នំពេញ​2AZ-9881)បើកបរពីរលិតទៅកេីតលុះមកដល់ស្តុបបំបែកចតុមុខកែងផ្លូវនរោត្តមរថយន្តម៉ាកស្ដេសបុករថយន្តឡិចស៊ីសចំពាក់កណ្ដាលបណ្ដាលឱ្យក្រឡាប់ខ្ទាតទៅចំម៉ូតូមួយគ្រឿងទៀតដែលរួមដំណ្ដេីរប្រុសស្រីពីរនាក់បាក់ជើងទាំងពីរឯម្ចាស់រថយន្តឡិចស៊ីសរងរបួសបាក់ដៃ
គួរបញ្ជាក់ដែរថារថយន្តទាំងពីរនឹងម៉ូតូបន្ទាប់ពីសមត្ថកិច្ចចុះវាស់វែងនិងស្ទូចយកទៅរក្សាទុកនៅឯប៉ុស្ដិ៍នគរបាលជ័យជំនះដើម្បីធ្វើការដោះស្រាយចំណែកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ៕