ជនសង្ស័យម្នាក់កំពង់ចែកគ្រឿងញៀននៅជិតកាសុីណូត្រូវកំលាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននិងដកហូតវត្ថុតាងមួយចំនួន

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់កំពុង ចែកគ្រឿងញៀននៅជិតកាសុីណូត្រូវកំលាំកងរាជអាវុធហត្ថ១ក្រុមដឹកលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី ទី២សីហា ឆ្នាំ២០២០ នៅជិតកាស៊ីណូផារ៉ាម៉ិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតនៅវត្ថុតាងបានគ្រឿងញៀនម្សៅក្រាមពណ៌សថ្លា ៥ទុយោកិប ស្មើ ០,៤២ក្រាម ។លោកវរសេនីយ៍ត្រី នួន នីណារ៉ូបានបញ្ជាក់ឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យនេះបានមកពីប្រជាពលរដ្ឋផ្តល់ព័ត៍មានឲ្យហើយចំណែលឯជនសង្ស័យមានឈ្មោះ ឈឿន តឿ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ។ជនសង្ស័យដែលកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនបានត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។នៅមុខកម្លាំងសមត្ថកិច្ចអាវុធហត្ថជនសង្ស័យបានឆ្លើយសារភាពថាពិតជាបានចែកចាយគ្រឿងញៀនពិតប្រាកដមែន។ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀន អាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តរ ។