ក្រុមចោរលួចក្របីដឹកតាមឡានកូរ៉េ អស់លក្ខជាប់អន្ទាក់សមត្ថកិច្ច

(ខេត្តក្រចេះ)ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០វេលាម៉ោង៦:៣០នាទីព្រឹក ឈ្មោះ សន ឈាត ភេទប្រុសអាយុ ៤៧ឆ្នាំ ប្រពន្ធឈ្មោះ គុជ សុភី មានទីលំនៅភូមិកំពង់ដឃុំជ្រោយបន្ទាយស្រុកព្រែកប្រសព្វ បានមកប្តឹងរាយការណ៍នៅប៉ុស្តិរដ្ឋបាលជ្រោយបន្ទាយថា៖ បានបាត់ក្របីញីចំនួន៣ក្បាល កាលពីយប់រំលងអាធ្រាត ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ដែលខ្លួនចងទុកចោលក្រោយខ្ទមស្រែចម្ងាយប្រហែល១៥០ម នៅចំណុចស្រែថ្មី ក្រោយភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ក្រោយពីបានទទួលពត៌មានភ្លាម លោកអធិការនគរបាលស្រុកបានចាត់កម្លាំងគ្រប់ប៉ុស្តិអោយដឹកនាំកម្លាំងប្រជាការពារស្ទាក់គ្រប់ច្រកល្ហក ។

លុះដល់ម៉ោង ២១:៣០ ថ្ងៃខែឆ្នាំដដែល កម្លាំងស្នាក់ការកំពែង ក្នុងឃុំព្រែកប្រសព្វ បានឃើញរថយន្តមួយគ្រឿងមានតម្រុយសង្ស័យរថយន្តដឹកក្របី ក៏ហៅឈប់តែមិនឈប់បើករត់គេច កម្លាំងនគរបាលោបានដេញតាមក្រោយ រហូតឃាត់ខ្លួនបានមនុស្ស០២នាក់នៅចំណុចមុខផ្ទះឧញ្ញា លឹម ប៊ុណ្ណា ក្នុងភូមិសាស្រ្ត ឃុំសោប ស្រុកព្រែកប្រសព្វ ។
១-ឈ្មោះ យឺត ពៅ ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិកន្រ្តីង ឃុំអូរឬស្សី ក្រុងក្រចេះ។
២-ឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល រថយន្តមួយគ្រឿងម៉ាកហ៉ីយ៉ាន់ដាយ២,៥តោន ពណ៌ស ស្លាកលេខភ្នំពេញ3B 1262 និងក្របីញីចំនួន០៣ក្បាលលើរថយន្ត ។បច្ចុប្បន្នមុខសញ្ញាកំពុងឃាត់ខ្លួននៅអធិការដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់ការិ-យាល័យជំនាញខេត្តដើម្បីចាត់ការតាមនិតិវិធី