ប្ដីអារដើមឈើមិនប្រយ័ត្ន បណ្តាលឱ្យរលំបាក់សង្កត់ប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ៖ បុរសម្នាក់យករណាយន្តកាត់ដើមឈើក្នុងចម្ការ លុះដើមឈើនោះដួលរលំបាក់សង្កត់លើប្រពន្ធបណ្តាលឱ្យស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ០០នាទីព្រឹក នៅថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចក្បែរជើងភ្នំសន្ទុក ក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ជនរងគ្រោះឈ្មោះ អ៊ុយ ខន ភេទស្រី អាយុ ៣៧ឆ្នាំ។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ ឃើញថា ស្រ្តីរងគ្រោះជាប្រពន្ធពិតជាស្លាប់ ដោយសារប្ដីអារដើមឈើដួលរលំសង្កត់ពិតប្រាកដមែន៕