កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ដោយមានសមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធានផ្នែក ក្រោមការបញ្ជាផ្ទាល់ពី លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ កាលពីថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០។

សូមបញ្ជាក់ថាក្នុងប្រតិបត្តិការខាងលើកម្លាំងបាន បន្តចុះរៀបចំសណ្តាប់ធ្នាប់ កាត់សំយ៉ាប និងរុះរើតុ កៅអី ផើងផ្កា ការសាងសង់រឹងមាំ នៅលើចិញ្ចើផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ និងផ្លូវលេខ១១៨ សង្កាត់ផ្សារកណ្តាលទី១ ជាលទ្ធផល៖
-ផ្លូវលេខ ១៣៦ សរុបបានចំនួន ៤២ទីតាំង នៅសល់ ០៤ទីតាំង កំពុងបន្តអនុវត្ត
-ផ្លូវលេខ ១៣០ សរុបបានចំនួន ២៥ទីតាំង នៅសល់ ០៥ទីតាំង កំពុងបន្តអនុវត្ត
-ផ្លូវលេខ ១១៨ សរុបបានចំនួន ២៣ទីតាំង នៅសល់ ០៧ទីតាំង កំពុងបន្តអនុវត្ត។

ចំពោះការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន ៖ មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៨៦ ៦១ ៩០ ៩២
-ចាក់សោររថយន្តចតឥតសណ្តាប់ធ្នាប់ទុកនៅនឹងកន្លែងចំនួន ០៤គ្រឿង និងស្ទូចរថយន្តចំនួន ០១គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ។

ក្នុងនោះដែរកម្លាំងបានសហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤៕