អីក៍ចិត្តខ្លាំងម្លេះខឹងប្រពន្ធមិនឲ្យហូបស្រា បែជាតូចចិត្តបែកគំនិតចងករសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ខឹងចិត្តត្បិតព្រោះតែប្រពន្ធហាម ឃាត់មិនឲ្យហូបស្រា បែជាតូចចិត្តបែកគំនិតមិនចង់រស់ សម្រេចបញ្ចប់ជីវិតប្រើល្បិចឲ្យប្រពន្ធចេញក្រៅផ្ទះ រួចចងកសម្លាប់ខ្លួននៅក្នុងតែម្តង បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅផ្ទះលខD111 ផ្លូវបេតុង ភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។សពមានឈ្មោះ ពៅ កុសល ភេទប្រុស អាយុ៥៩ឆ្នាំ ជាមនុស្សញៀនស្រារស់នៅផ្ទះកើតហេតុខាងលើរស់នៅក្នុងផ្ទះ មានតែ៣នាក់ ចៅប្រុសម្នាក់ អាយុ៥ឆ្នាំ ។តាមសម្តីស្ត្រីជាប្រពន្ធបានឲ្យដឹងថា ប្តីរបស់គាត់ ហូបស្រាជាប្រចាំ ជាអាជីព ទៅហើយ ដែលបង្កឲ្យប៉ះពាល់ដល់សុខភាព ដោយសុខភាពមិនរឹងមាំផង នឹកអាណិតប្តី ជុំវិញបញ្ហាសុខភាពរាងកាយ ទើបដាក់បម្រាម ហាមប្តីមិនឲ្យពិសារស្រា នាំឲ្យប៉ះពាល់ដល់សុខភាព ឃាត់ រារាំង គ្រប់រូបភាព មិនឲ្យប្តីចេញក្រៅផ្ទះ ទើបតែបាន២ថ្ងៃ ដឹងអីមកដល់រសៀលថ្ងៃទី០៤នេះ ប្តីប្រើល្បិចបញ្ឆោត ឲ្យគាត់ជាប្រពន្ធ ទៅរកទិញទឹកសណ្តែក ក៏ចេញទៅ ទាញទាំងទ្វាររបងបិទទៀតខ្លាចប្តីលួចចេញក្រៅទៅផឹកស្រា ហើយដើរទៅរកទិញមិនទាន់បានផង ស្រាប់តែចៅប្រុសតូចអាយុ៥ឆ្នាំ ស្រែកហៅ « តាចងក » រត់ត្រឡប់វិលមកវិញ សូម្បីតែអ្នកក្បែរខាង ជួយមិនទាន់ផង ស្លាប់បាត់ទៅហើយ ដោយយកខ្សែអង្រឹងចងភ្ជាប់នឹងចម្រឹងបង្អួច ។សាកសពក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅសាកសួរ ធ្វើកំណត់ហេតុ និងសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យ ករណីខាងលើពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ ប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕