គំនរសំរាមស្អុយរលួយប៉ុហ្នឹងហើយអជ្ញាធរមូលដ្ឋាននៅតែធ្វើព្រងើយមិនយកចិត្តទុក្ខដាក់អំពីសុខភាពពលរដ្ឋទាល់តែសោះ

ខេត្តសៀមរាប:គំនរសំរាមស្អុយរលួយនៅលើចិញ្ចើមថ្នល់ក្បែរស្ពានបុរាណមួយកន្លែងនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប តែគេមិនទាន់ឃើញមានអជ្ញាធរមូលដ្ឋានណាម្នាក់ក្រឡេកមើលឃើញពីបញ្ហាសំរាមនេះនៅឡើយទេ។

កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះមានប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបបានរអ៊ូរទាំនឹងបានប្រាប់ដល់ភ្នាក់ងារសារព័ត៌មានអាណាចក្រខ្មែរថាទីតាំងខាងលើនេះគឺតែងតែមានគំនរសំរាមស្អុយរលួយជាយូរណាស់មកហើយតែគេមិនដែលឃើញមានខាងអជ្ញាធរមូលដ្ឋានណាម្នាក់រវល់អើពើរពីរឿងនេះឡើយ ពួកគាត់បានបន្តទៀតថារាល់ពេលធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើនេះម្តងៗពិបាកទ្រាំណាស់គឺស្អុយចង់ថប់ដង្ហើមទៅហើយ។

ក្នុងនោះដែរពួកគាត់ក៏បានសុំសំណូមពរដល់អជ្ញាធរភូមិឃុំសូមអោយមានវិធានការទប់ស្កាត់ពីបញ្ហានេះហើយនិងសូមអោយធ្វើការពន្យល់ណែនាំដល់ពលរដ្ឋខ្លះទៀតកុំអោយយកសំរាមមកចាក់ចោលអញ្ចឹងហើយនឹងសូមអោយមានការដាក់ពិន័យអោយតឹងរ៉ឹងចំពោះជនណាដែលមិនគោរពតាមគោលការនឹងសេចក្តីណែនាំរបស់អជ្ញាធរ បើសិនជាអជ្ញាធរមូលដ្ឋានមិនធ្វើអោយតឹងរ៉ឹងនោះទេថ្ងៃក្រោយនឹងនៅតែមានគំនរសំរាមជាងនេះទៅទៀតហើយនឹងមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ជាក់ជាមិនខាន៕