រថយន្តបីបានបុកបន្តរកន្ទុយគ្នា នៅថ្ងៃព្រហស្បតិ៍២រោច​ ខែស្រាពណ៍ ឆ្នាំជូត​ ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៤.៣០នាទី នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៧.១៩៨ ចំណុចភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ៖មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករថយន្តតគ្នាចំនួន០៣គ្រឿង បណ្ដាលឱ្យ រងរបួសធ្ងន់០២នាក់បញ្ជូនទៅមន្ទីរពេទ្យខេត្តពេលទៅដល់ម្ទីរពេទ្យបានស្លាប់០១នាក់ (ប្រុស) ។
+រថយន្តម៉ាកហុីយុនដាយ​ ពណ៍ទឹកក្រូច​ ពាក់ផ្លាកលេខភ្នំពេញ2BH:3217(ក្រុមហ៊ុនវីរះប៊ុនថាំ) បេីកបរដោយឈ្មោះ ជាវ​ ថាច​ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្វាយជ្រុំ សង្កាត់ព្រៃដំបង ក្រុងមុខកំពូល​ ខេត្តកណ្ដាល (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)។
+រថយន្តម៉ាកសាំយ៉ុង​ ពណ៍ស្លែ​ ពាក់ផ្លាកលេខភ្នំពេញ2AA:1130​ អ្នកបេីកបរមិនទាន់ស្គាល់អត្តសញ្ញាណ​ បញ្ចូនទៅមន្ទីរពេទ្យបាត់។
+រថយន្តម៉ាកហ្វុយសូ ក្បាលពណ៍បៃតង ពាក់ផ្លាកលេខភ្នំពេញ3E:6450 សណ្ដោងសឺមីរឺម៉ក ពណ៍លឿង លាយ ក្រហមចាស់ ពាក់ផ្លាកលេខភ្នំពេញ4A:5664 ដឹកកុងទីន័រ ពណ៍ក្រហមចាស់(ក្រុមហ៊ុនដឹកជញ្ចូន L.M.H) អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនពីកន្លែងកើតហេតុ។
+មូលហេតុបឋម:បង្កឡើងដោយរថយន្តម៉ាកហ្វុយសូ បើកបរក្នុងទិសដៅពីកើតទៅលិច បែកកង់វ៉េចង្កូត ទៅបុករថយន្តហុីយុនដាយ ដែលកំពុងធ្វើដំណើរពីលិចទៅកើត បណ្ដាលអោយរថយន្តហ្វុយសូ ក្រឡាប់ចំកណ្ដាលទ្រូងផ្លូវផ្នែកខាងត្បូង បន្ទាប់មក រថយន្តសាំយ៉ុងដែលកំពុងធ្វើដំណើរ ពីលិចទៅកើត បុកចំកន្ទុយរថយន្តហ្វុយសូ(V1) វ៉េចង្កូតធ្លាក់ជាយផ្លូវខាងជើងតែម្ដង។
*វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។