ក្រុមការងារកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខសំណេះសំណាលនិងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាកចំនួន ៣៦៧គ្រួសារ នៅក្នុងស្រុករលាប្អៀរនិងស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី 6 ខែសីហាឆ្នាំ 2020  លោកជំទាវ  ម៉ែន នារីសោភ័គ  អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នេះបានមានប្រសាសន៍ថា៖ យើងអាចនឹងភ្លេចជំងឺកូវីដបាន  តែជំងឺកូវីដ

មិនភ្លេចយើងទេ  អោយតែយើងប្រហែសមិនប្រុងប្រយត្ន័នោះ យើងនឹងអាចឆ្លងជំងឺនេះមិនខាន ។ លោកជំទាវ បានមាន

ប្រសាសន៍បែបនេះ   ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងពិធីចែកអំណោយ កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋដែលមានការខ្វះខាតនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ចំនួន១៦១គ្រួសារ  ដែលមានការចូលរួមពីក្រុមការងារកាកបាទ

ក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមនិងអាជ្ញាធរស្រុកនិងខេត្តចូលរួមផងដែរ ។

 ក្នុងឱកាសនោះផងដែរ លោកជំទាវ  បានបន្តថា៖ ដើម្បីរួមគ្នាការពារនិងទប់ស្កាត់ជំងឺកូវីដ  យើងទាំងអស់គ្នាត្រូវតែពាក់ម៉ាកនៅពេលចូលទៅកន្លែងមានមនុស្សច្រើន ជាពិសេសក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលអនុញ្ញាតអោយយើងឈប់សំរាក៥ថ្ងៃជំនួសថ្ងៃចូលឆ្នាំខ្មែរក្នុងពេលខាងមុខនេះ ។  ដោយយើងត្រូវណែនាំអោយក្រុមគ្រួសារ លាងដៃនិងសាប៊ូឬអាកុលអោយបានញឹកញាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល  ។ ក្នុងនោះដែរយើងជាអាណាព្យាលបាលគ្រប់ក្រុមគ្រួសារ  ក៏ត្រូវតែណែនាំអោយកូនចៅចូលរួមគោរពច្បាប់ចរាចរណ៍អោយបានទាំងអស់គ្នាផងដែរ  គឺបើយើងគោរពបាននូវច្បាប់ចរាចរណ៍ នោះសមត្ថកិច្ច ក៏មិនអាចផាកពិន័យយើង

បានដែរ  ហើយយើងក៏អាចជៀសផុតពីគ្រោះថ្នាក់ផងដែរ ។

  ដោយឡែក ឯកឧត្តម ឈួរ ច័ន្ទឌឿន  អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធាន

កិតិយស គណ:កម្មាការសាខាកាកបាទ

ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍នៅក្នុងពិធីចែកអំណោយនេះថា៖ តាមការចុះស្រង់ស្ថិតិរបស់អនុសាខាកាកបាទក្រហមស្រុក ថ្ងៃនេះកាកបាទ

ក្រហមកម្ពុជា និងខេត្តបានចែកអំ ណោយ កាកបាទក្រហមកម្ពុជា ដល់ចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីមេម៉ាយកូនច្រើន និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ៣៦៧នាក់ គឺក្នុងនោះចែកនៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ចំនួន១៦១

គ្រួសារ  ដែលមកពីឃុំជើងគ្រាវ  ចំនួន

៦៩គ្រួសារ  និងនៅក្នុងឃុំទឹកហូត ចំនួន ៩២គ្រួសារ ។

  បន្ទាប់មកយើងនិងចុះទៅចែកអំណោយដូចគ្នានេះ នៅក្នុងវិទ្យាល័យជាស៊ីម ស្រុកកំពង់ត្រឡាច ចំនួន ២០៦គ្រួសារទៀត  ដែលក្នុងនោះមានប្រជាពលរដ្ឋមកពីឃុំតាជេសចំនួន ៨២គ្រួសារ  និងមកពីឃុំសែប ចំនួន១១១គ្រួសារ ។ 

ការចែកអំណោយកាកបាទក្រហមកម្ពុជាក្នុងពេលនេះ  គឺនៅក្នុង១គ្រួសារ ៗ ទទួលបាន ៖ អង្ករ៣០គីឡូ , មី១កេះ  ,

ត្រីខ ១០កំប៉ុង , ឃីត១កញ្ចប់មាន. មុង១  ភួយ១ . សារុង១ ក្រម៉ា ១ សាប៊ូ២ដុំ  និងថវិកាមួយចំនួនផងដែរ ៕