លោក មួង នឿន អភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាសខេត្តកំពតនិងសម្ដេចព្រះសង្ឃនាយករងគណៈធម្មយុត្តបាននាំយកអំណោយជាទេយ្យវត្ថុទៅចែកជូនគ្រួសារខ្វះខាតចំនួន ១០០ គ្រួសារ

ខេត្តកំពត៖នៅវត្តគីរីបុប្ផាចំការល្ងនារសៀលថ្ងៃទី០៧ខែសីហាឆ្នាំ២០២០ លោក មួង នឿន អភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាសខេត្តកំពត បានអញ្ជើញចូលរូមអមដំណើរ សម្ដេចព្រះមង្គល ទេពាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករងគណៈធម្មយុត្តនិងជាព្រះប្រធានក្រុមការងារមនុស្សធម៌សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងមានការនិមន្តនិងអញ្ជើញអមដំណើរ ដោយសម្ដេចព្រះមន្រ្តីសង្ឃ ព្រះមេគណខេត្តកំពត កែប កោះកុង ឯកឧត្តម ឃិន តេរ៉ូ ទីប្រឹក្សាព្រឹទ្ធសភាជាតិ ក្រុមនិស្សិតបញ្ញវន្ត ថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋខ្វះខាតចំនួន១០០ គ្រួសារ ក្នុងឃុំស្ដេចគង់ខាងជើងស្រុកបន្ទាយមាស ។

សម្ដេចព្រះសង្ឃនាយករងគណៈធម្មយុត្តបាននាំយកអំណោយជាទេយ្យវត្ថុទៅចែកជូនគ្រួសារខ្វះខាតចំនួន ១០០ គ្រួសារ អំណោយរូមមានៈអង្ករ ២៥ គ ក .មី ១២កញ្ចប់. ស្កសរ០១ គ ក អំបឹល ០១ កញ្ចប់
. ទឹកផ្លែឈើ. សារ៉ុង ០១ . និងថវិកា ១ ម៉ឺន រៀល ក្នុង/គ្រួសារ (ក្នុងនោះលោកមួង នឿន អភិបាលនៃគណៈអភិបាលស្រុកបានចូលរូមបច្ច័យផ្ទាល់ខ្លូនចំនួន ២០០.០០០ រៀល ជាមួយសម្ដេចព្រះសង្ឃនាយករង)៕ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលស្រុកបានមានប្រសាសន៏ផ្ដាំផ្ញើដល់បងប្អូនចេះថែរក្សាការពារសុខភាពនិងបង្ការនូវជម្ងឺដ៏កាចសាហាវ(កូវីត១៩)តាមការណែនាំរបស់ក្រសួងសុខាភិបាល (ត្រូវលាងដៃជាមួយទឹកសាប៊ូ អាល់កុលឬជេល អោយបានញឹកញាប់មុននិងកាន់វត្ថុឬពិសារអាហារ) ។
ក្នុងនោះលោកក៏បានបន្ថែមសុំអោយពុកម៉ែ អ៊ុ ពូ ម៉ីង លោកយាយ លោកតា ជួយមើលថែកូនចៅនៅរដូវវស្សាមានភ្លៀងខ្យល់ ទឹកជំនាន់ខ្លាចជូបគ្រោះថ្នាក់ណាមួយដែលមិនបានគ្រោងទុក ។